ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

​សាខាគយ លោក ទុំ ណូ និង​មេ​គយ ណុប សំអាន ឃុបឃិត​គ្នា​បង្កើត​អោយមាន​ការិយាធិបតេយ្យ ជម្រិត​យកលុយ​ថ្លៃ​ក្បាល​រថយន្ត​ដឹកទំនិញ ចេញពី​កំពង់ផែ​ទំនប់រលក

​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​តាម​កំពង់ផែ​ទំនប់រលក បាន​លួច​បង្ហើប​អោយ​ធូ​ពោះ​ខ្លះ​ថា​៖ កន្លងមក​ក៏​ដូច​បច្ចុប្បន្ន កំពង់​ផែ​ទំនប់រលក មាន​ទំនិញ​ជាច្រើន​ប្រភេទ ភាគច្រើន​គេចពន្ធ បន្ទាប់​ពី សមត្ថកិច្ច និង​ខាង​ស្ថាប័នគយ​របស់លោក ណុប សំអាន ជា​អ្នក​បើក​ភ្លើង​ខៀវ ក្នុងនោះ​មាន​ប្រភេទ​ទំនិញ​ស្ករស ចាប់ហួយ ស្រា​បៀ កង់​រថយន្ត ដែក ស៊ីម៉ងត៍ ។​ល​។ ការនាំ​ចូល​បង់ពន្ធ​មិន​គ្រប់​ដោយសារ​អំពើ​ឃុបឃិត​គ្នា​រវាង ឈ្មួញ​និង​សមត្ថកិច្ច​គយ​កើតឡើង​ជា​លក្ខណៈ​ប្រព័ន្ធ ។​

​ក្នុងនោះ​គេ​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែល​មាន​ឱកាស ប្រើប្រាស់​រថយន្ត​ប្រភេទ​យី​ឌុប​ជា​លក្ខណៈ​រថយន្ត​ខ្សែ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ ឬ​បង់ពន្ធ​ក្លែង ភេទ​ទំនិញ​ជាដើម​…​ដឹក​ចេញពី​កំពង់ផែ​ទំនប់​រលក​បាន​មាន​ដូចជា​ក្រុមហ៊ុន ១-​គា​ធី ២-​ចៃ​រ៉ា ៣-​ចែ​វី ៤-​ណុប ៥-​កូ ៦-​សុខុម ៧-​ហួត និង​មាន​ឈ្មួញ​ជាច្រើន​ទៀត​ដែល​ជា​សែ​ទុយោ​ក្រាស់ៗ និង​មាន​ខ្នងបង្អែក​ជា​មេ​កម្លាំង ប្រដាប់​អាវុធ​ជាដើម ។​

​គេ​បាន​លួច​ទម្លាយ​ថា លោក ណុប សំអាន បាន​ឲ្យ​មន្ត្រី​របស់​គាត់​យក​លុយ​ពី​ឈ្មួញ​ជាច្រើន​ដំណាក់កាល ស្រប​ពេល​រាល់​ទំនិញ​ដឹក​តាម​ទូក​ចូល​មក​កំពង់ផែ​ទំនប់រលក ភាគច្រើន​គេចពន្ធ ។ ដូច្នេះ​លោក ណុប សំអាន បាន​ឲ្យ​កូនចៅ​ប្រើ​វិធី​រក​លុយ​ដោយ​ការ​គាប​ឈ្មួញ ទី​១-​យក​លុយ​ពី​ម្ចាស់​ទំនិញ​នៅលើ​ទូក​ដែល​ដឹក​ពី​ប្រទេស​ថៃ ២-​យក​លុយ​ពី​ម្ចាស់​ទទួល​ចាំ​ទិញ​ទំនិញ​លើក​ពី​ទូក ៣-​យក​លុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ​ឲ្យ​បង់​ជា​ក្បាល​រថយន្ត ក្នុង មួយ​រថយន្ត​ពី​៣០០​ដល់​៥០០​ដុល្លារ និង​ដល់​១​ឡាន​៦០០​ដុល្លារ​ក៏​មាន ។ លើកលែងតែ​ខាង​រថយន្ត​ដឹក​ស្ករស​ដែល​យក​តម្លៃ​ទាប ខណៈ​ឈ្មួញ​បង់ ពន្ធ​គ្រប់​ចំនួន គឺ​យក​១​ឡាន​៣០​ដុល្លារ ។​

​មន្ត្រី​បាន​ទម្លាយ​ថា បើទោះជា​មាន​ករណី ទំនិញ​ខ្លះ​បង់ពន្ធ​តាម​ឯកសារ​ប្រតិវេទន៍​គយ ក៏​លោក​ណុប សំអាន បង្កើត​ឲ្យមាន​ការិយាធិ​បតេ​យ្យ​បង់លុយ​ក្រោម​តុ ក្នុង​មួយ​ឯកសារ​យ៉ាង​តិច​ចាប់ពី​៧០​ដុល្លារ ឬ​ជាង​១០០​ដុល្លារ ចាត់ចែង​ទៅ​មន្ត្រី​គយ ។​

​ក្នុង​មួយ​យប់ៗ​រថយន្ត​បាន​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ​ទំនប់រលក​ដូច​ហែ​កឋិន ហើយ​លោក ណុប សំអាន ក៏​ទទួល បាន​នូវ​ប្រភព​សេដ្ឋកិច្ច​ពី​ចំណូល​ឲ្យ​ឈ្មួញ​បង់លុយ​បង់​ក្បាល​រថយន្ត និង​ចំណូល​ផ្សេងទៀត​បាន​មក​ពី ឈ្មួញ​បង់​ប្រចាំខែ ក្នុង​មួយ​ករណី​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ។
​មន្ត្រី​បាន​រំឭកថា ប្រសិនបើ​ថ្នាក់លើ​មិនបាន ចាប់អារម្មណ៍ ឬ​មាន​វិធានការ​កំណែទម្រង់រដ្ឋបាល​ទេនោះ វប្បធម៌​នៃ​អំពើពុករលួយ​របស់​លោក ណុប សំអាន ពិតណាស់ថា គាត់​មាន​ចេតនា​ទុច្ចរិត​គៃបំបាត់​ពន្ធ​នាំ​ចូល​របស់​រដ្ឋ ដើម្បី​ប្រយោជន៍​បុគ្គល បក្ខពួក ហើយក៏​ជា ប្រភព​សេដ្ឋកិច្ច ដែល​ថ្នាក់លើ​មួយចំនួន​ប្រឹង​ទទួលយក​សំណូក​ប្រចាំ​ខែ​ផង​ក៏​អាច​ថា​បាន ។​

​តំបន់​កំពង់ផែ​ទំនប់រលក ប្រសិន​បើ​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មាន​វិធានការ​ត្រួតពិនិត្យ​តាមដាន​រាល់​សកម្មភាព​នៃ​ទំនិញគេចពន្ធ​ហូរ​ចូល ហើយ​តម្រូវឲ្យ​បង់ព​ន្ធ​នាំចូ​ល​ស្របច្បាប់​គ្រប់​ចំនួន តាម​ប្រភេទ​ទំនិញ ច្រក​មួយ​នេះ​អាច​នឹង​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ មាន​ចំនួន​ច្រើន​លើសលុប ។
​ប៉ុន្តែ​បច្ចុប្បន្ន​ការបង់ពន្ធ​ពិតប្រាកដ​មាន​កម្រិត ។​ដោយឡែក​អំពើ​ពុករលួយ​ក្រោម​តុ គឺ​មាន​ចំនួន​ច្រើន​លើសលុប​បំផុត​ទៅ​លើ​មេគ​យ និង​មន្ត្រី​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទទួល​សំណូក និង​គាបសង្កត់ ជំរិត​ឈ្មួញ​បាន​កើតឡើង​ជា​ទម្លាប់ ដែល​ពួកគេ​កំពុង​យក​ទៅ​ធ្វើ​មានបាន ក្នុង​សំណូម​ដែល​សង្គម​ស្អប់ខ្ពើម និង ជា​ក្រុម​មន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក ឬ​មន្ត្រី​គ្រាប់​ល្ពៅ​នោះ ៕​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com