ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតបន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលនៅតំបន់សំពៅលូនក្នុងឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំ។
នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុនបានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់សូមជួយសហការជាមួយក្រុមហ៊ុនបង្កលក្ខណៈងាយស្រួលក្នុងការរុករករ៉ែមាសនៅតំបន់នេះ។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិតបានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាសនៅខេត្តត្បូងឃ្មុំពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះដោយធ្វើយ៉ាងណាកុំឳ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថា៖សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួនបានកំពុងអាស្រ័យផលក្នុងតំបន់នោះដោយពួកគាត់ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ–១៩នេះ។ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមេត្តាយោគយល់និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឳ្យបានសមរម្យ។ក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះដើម្បីឳ្យពួកគាត់មានការងារធ្វើជៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម។
ជាមួយគ្នានោះតំណាងក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតក៏បានសំណូមពរដល់អាជ្ញាធរខេត្តស្រុកមេត្តាផ្តល់កិច្ចសហការដើម្បីធ្វើយ៉ាងណាឳ្យដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូនព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុននិងរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា៖ក្រុមហ៊ុនរ៉ុករករ៉ែរ៉ឺនេសង់មីនើរ៉លលីមីធីតជាក្រុមហ៊ុនរ៉ុករករ៉ែខ្នាតធំអន្តរជាតិរបស់ប្រទេសអូស្ត្រាលីដែលបានរុករ៉ែជាច្រើនប្រទេសមកហើយក្នុងនោះមាននៅកម្ពុជាថៃម៉ាឡេស៊ីជាដើម។រហូតមកដល់ពេលនេះនៅកម្ពុជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណចំនួន០៧ក្នុងនោះ០១ជាអាជ្ញាណ្ណអាជីវកម្មនិង០៦ទៀតជាអាជ្ញាបណ្ណស្វែងរ៉ុករកបូករួមទាំងខេត្តត្បូងឃ្មុំនេះផងដែរ។
ចំពោះក្រុមហ៊ុនរ៉ុករករ៉ែនេះបានចាប់ដៃជាមួយរាជរដ្ឋាភិបាលដោយផ្តល់ផលប្រយោជន៍ទាំងសងខាងសំខាន់បំផុតផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍និងបណ្តុះបណ្តាល៕