(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំរួមទាំងអភិបាលរងខេត្តនិងមន្ទីរអង្គភាពពាក់ព័ន្ទអញ្ជើញទទួលសម្ភារៈបរិក្ខារពេទ្យចំរុះចំនួន១៥០កេសជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតាមរយៈឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជចន្ទមុនីប្រធានក្រុមប្រឹក្សាភិបាលTYDA ដែលបានចាត់ឲ្យក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាំយកមកផ្តល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវទឹកចិត្តដ៍ថ្លៃថ្លារបស់សម្តេចទាំងទ្វេក៍ដូចជាឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជចន្ទមុនីដែលបាននាំយកមកឧបត្ថម្ភផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យចំរុះយ៉ាងច្រើនទាំងនេះដើម្បីចែកជូនក្រុមគ្រូពេទ្យមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តទៀត។
ចំពោះសម្ភារៈបរិក្ខារពេទ្យទាំង១៥០កេសរួមមានសម្ភារៈរុំនិងថែទាំរបួសសម្ភារៈជំនួយការពិនិត្យជំងឺទូទៅនិងរោគស្ត្រីជំនួយការងារមន្ទីរពិសោធន៍ជំនួយការវះកាត់និងបរិក្ខារផ្សេងៗជាច្រើនទៀត៕