ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នៅលើកោះ La Palma របស់អេស្ប៉ាញ, ជាទីដែលភ្នំភ្លើងបន្តផ្ទុះ និងហូរកម្អែលដ៏ក្តៅគគុក (Photo inside)

(ឡាប៉ាល់ម៉ា, អេស្ប៉ាញ)កម្អែលភ្នំភ្លើង, ផ្សែងនិងផេះបានជះពាសពេញផ្ទៃអាកាសនិងតំបន់ជុំវិញនៅលើកោះឡាប៉ាល់ម៉ា(La Palma) ប្រទេសអេស្ប៉ាញបន្ទាប់ពីភ្នំភ្លើងឃ្យូមប្រេវីអេហា(Cumbre Vieja) នៅតែបន្តមានសកម្មភាពគិតមកទល់នឹងពេលនេះ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃសុក្រទី២៤ខែកញ្ញាឆ្នាំ២០២១។

ភ្នំភ្លើងCumbre Vieja បានបញ្ចេញសកម្មភាពយ៉ាងកញ្ជ្រោលតាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មុនមកម្ល៉េះហើយការផ្ទុះភ្នំភ្លើងនេះបាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ដំណាំចេករបស់ប្រជាជនកសិករនៅតាមតំបន់ដែលស្ថិតនៅក្បែរភ្នំភ្លើងនេះ។មិនទាន់មានសេចក្ដីរាយការណ៍ថាមានអ្នកស្លាប់ឬរងរបួសនៅឡើយទេប៉ុន្តែផ្ទះជាច្រើនខ្នងបានរងការបំផ្លិចបំផ្លាញរីឯប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។

បើតាមអាជ្ញាអេស្ប៉ាញគិតត្រឹមថ្ងៃព្រហស្បតិ៍ទី២៣ខែកញ្ញាផ្ទះប្រជាជនច្រើនជាង២០០ខ្នងបានរងការបំផ្លិចបំផ្លាញហើយមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅជំរុំបណ្ដោះអាសន្នរៀបចំដោយរដ្ឋហើយរដ្ឋាភិបាលនៅក្នុងតំបន់បានអះអាងថាពួកគេនឹងទិញអគារស្នាក់នៅថ្មីឱ្យអ្នកដែលបាត់បង់ផ្ទះ។

គួរបញ្ជាក់ថាLa Palma ជាកោះក្មេងមួយស្ថិតនៅក្នុងប្រជុំកោះខាណារី(Canary) ដែលជាកម្មសិទ្ធិរបស់ប្រទេសអេស្ប៉ាញស្ថិតនៅក្នុងដែនសមុទ្រអាត្លង់ទិចនៃភាគពាយ័ព្យទ្វីបអាហ្វ្រិក។កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះអាជ្ញាធរអេស្ប៉ាញបានអះអាងថាកោះLa Palma បានរងការញ័ររញ្ជួយដីរហូតដល់ទៅជាង២០,០០០ដងនៅក្នុងរយៈពេល១សប្តាហ៍មុនការផ្ទុះភ្នំភ្លើងCumbre Vieja កើតឡើង៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com