(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននាំយកទៅប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសម្រាប់សាងសង់អគារជាបន្តពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។
ថ្លែងនាឳកាសនោះលោកឧត្តមសេនីយ៍ត្រីវ៉ាសារិទ្ធមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានបង្ហាញនូវសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈបង្ក្រាបបទល្មើសនានាធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួនពិសេសបន្តលើភារកិច្ចការងារនេះឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងអំពាវនាវឲ្យកងកម្លាងត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺCovid-19 ឲ្យបានខ្លាំងក្លាបន្ថែមទៀតជាពិសេសសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលកំពុងរីករាលដាលជាសាកលលោករក្សាគម្លាតសុវត្ថិភាពលាងសម្អាតដៃជាប្រចាំដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ។
ចំពោះអំណោយនាំយកទៅផ្តល់ជូននាឳកាសនោះរួមមានសុីម៉ង់ត៍៥០តោនអង្ករ១តោនទឹកសុទ្ធ១០០កេសមី៥០កេសម៉ាស២៥០០ម៉ាសអាល់កុល៩០លីត្របន្លែធម្មជាតិនិងថវិកាមួយចំនួន៕