ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅចែកជូនពលរដ្ឋជាង៨០គ្រួសារ នៅតំបន់បិទខ្ទប់ ក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ)ព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិត  ជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីនបន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត  ហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនី

ចែកជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ជាង៨០គ្រួសារមានចំនួន២ភូមិភូមិទី១និងភូមិទី២ឃុំរការខ្នុរស្រុកក្រូចឆ្មារដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាមមី២កេសនិងថវិកា៥០.០០០រៀលព្រមទាំងចែកជូនកងកម្លាំងឈរជើងនៅតំបន់បិទខ្ទប់ចំនួន,៤០០,០០០រៀលក្រុមគ្រូពេទ្យ៧០មុឺនរៀលនិងស...កផងដែរ។

ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់អភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុកនិងស...ក។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិត  អភិបាលខេត្តបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវវិធានការ«៣កុំ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលដើម្បីខ្លួនយើងក្រុមគ្រួសារយើងសហគមន៍យើងនិងប្រទេសជាតិយើងទាំងមូលជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

សូមជម្រាបថា៖អំណោយដែលឯកឧត្តមបណ្ឌិត  ហ៊ុនម៉ាណែតផ្តល់ជូនរដ្ឋបាលស្រុកក្រូចឆ្មារតាមរយៈឯកឧត្តមបណ្ឌិតអភិបាលខេត្តក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩រួមមានមី៤០០កេសអង្ករ៥តោននិងថវិកា៥០លានរៀល។

បន្ទាប់ពីចែកស្បៀងអាហារនិងថវិកាជូនពលរដ្ឋនៅតំបន់បិទខ្ទប់រួចមកនៅព្រឹកថ្ងៃដដែរនេះឯកឧត្តមបណ្ឌិត  ជាមច័ន្ទសោភ័ណនិងលោកជំទាវបានបន្តនាំយកថវិកា៧លានរៀលក្នុងនោះថវិកាឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវ៥លានរៀលនិង២លានរៀលរបស់ឯកឧត្តមបណ្ឌិតនិងលោកជំទាវផ្ទាល់

ប្រគេនព្រះចៅអធិការនិងព្រះសង្ឃគង់នៅវត្តអម្ពវ័នជំនីកក្នុងឃុំជំនីកស្រុកក្រូចឆ្មារដើម្បីផ្គត់ផ្គង់ចង្ហាន់និងកសាងវត្តជាបន្តខណៈក្នុងគ្រាដែលតាមបណ្តាវត្តនានាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដើម្បីបញ្ចៀសការរីករាលដាលជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com