(ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវពេជចន្ទមុនីត្រូវបានឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំនិងលោកជំទាវម៉េងវ៉ាន់ដានីននាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំសម្រាប់ផ្គត់ផ្គង់ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនិងប្រយុទ្ធជំងឺកូវីដ១៩ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។
ការចុះសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយនាឳកាសនោះមានការចូលរួមពីសំណាក់ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលរងខេត្តថ្នាក់ដឹកនាំសាលាខេត្តព្រមទាំងប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងកោតសរសើរអរគុណដល់ទឹកចិត្តរបស់កម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ការពារបូរណភាពទឹកដីគាំទ្រឥតងាករេរតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃកម្ពុជាតាមតួនាទីភារកិច្ចទាំងយប់ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងទៅកាន់កងកម្លាំងយោធានាឳកាសនោះត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង១៣៤គីឡូម៉ែត្រមិនឲ្យបុគ្គលណារឺប្រទេសណាឈ្លានពានទឹកដីនេះជាកតព្វកិច្ចកងកម្លាំង បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់មិនឲ្យមានការចលាចលក្នុងមូលដ្ឋានដោយអនុវត្តន៍តាមគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាពពិសេសបន្តការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ជាកត្តាអទិភាព។
ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំសង្ឃឹមយ៉ាងមុតមាំថាកងកម្លាំងយោធាយើងទាំងអស់បន្តឈរយ៉ាងរឹងមាំការពារទឹកដីនិងត្រៀមកម្លាំងអន្តរាគមន៍នៅពេលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវការបូករួមទាំងកងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថដូចគ្នា។
ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមានអង្ករ២តោនទឹកសុទ្ធ២០០កេសមី១០០កេសម៉ាស៥០០០ម៉ាសអាល់កុល១៥០លីត្របន្លែ១៨០គីឡូក្រាមនិងថវិកាមួយចំនួន៕