ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

នារសៀលថ្ងៃចន្ទទី១១ខែតុលាឆ្នាំ២០២១សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមងួនរតនៈជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជំនួសឯកឧត្តមសុខលូដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញ។

សូមជម្រាប់ជូនថានាព្រឹកថ្ងៃចន្ទទី១១ឆ្នាំ២០២១នេះសម្ដេចក្រឡាហោមខេងក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តមសុខលូជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសឯកឧត្តមងួនរតនៈ។

ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលកំពង់ធំនារសៀលថ្ងៃនេះត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តបាត់ដំបងដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រុមប្រឹក្សាអភិបាលអភិបាលរងខេត្តនិងមន្ទីរអង្គភាពអាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀតព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាលដើម្បីបង្ការការពារជំងឺកូវីដ១៩។

នាឱកាសនោះដែរឯកឧត្តមសុខលូអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដែលបច្ចុប្បន្នកំពុកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងវិញបានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្ដេចក្រឡាហោមខេង  និងអង្គពិធីទាំងមូលអំពីស្ថានភាពទូទៅនៃវឌ្ឍនភាពសម្រេចបានក្នុងខេត្តកំពង់ធំនាពេលកន្លងទៅថាខេត្តកំពង់ធំមានផ្ទៃដីសរុបចំនួន១៥.០៦១គីឡូម៉ែត្រស្មើនឹង១.៥០៦.១៩៧ហិកតាចែកជាពីរសណ្ឋានដីគឺតំបន់ខាងក្រោមផ្លូវជាតិលេខ៦ជាតំបន់វាលទំនាបលាតសន្ទឹងរហូតដល់មាត់បឹងទន្លេសាបមានលក្ខណៈអំណោយផលដល់ដំណាំស្រូវនិងការនេសាទ។តំបន់ខាងលើផ្លូវជាតិលេខ៦ជាតំបន់ខ្ពស់រាបមានលក្ខណៈអំណោយផលសម្រាប់ដំណាំកៅស៊ូស្វាយចន្ទីនិងដំឡូងមីជាដើម។

ឯកឧត្តមបានបន្ដថាក្រៅពីកិច្ចការកសិកម្មខេត្តកំពង់ធំក៏មានរមណីដ្ឋានដែលមានសក្ដានុពលក្នុងខេត្តគឺរមណីដ្ឋានប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រដែលទើបដាក់ចូលជាសម្បត្តិបេតិភ័ណ្ឌពិភពលោក។ក្រៅពីនេះក៏មានរមណីដ្ឋាននានាដូចជាភ្នំសន្ទុកស្ទឹងជីនិតប្រាសាទគុហនគរស្ទឹងព្រៃប្រស់បឹងសំរិទ្ធដែលមានភ្ញៀវទេសចរណ៍ចូលចិត្តទៅទស្សនាកំសាន្ដច្រើន។

បន្ទាប់ពីបានស្តាប់នូវការធ្វើសេចក្តីរាយការណ៍សង្ខេបរបស់ឯកឧត្តមសុខលូរួចមកសម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក៏បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ព្រះរាជក្រឹត្យនិងត្រារដ្ឋបាលខេត្តជូនឯកឧត្តមងួនរតនៈដើម្បីមុខការទទួលខុសត្រូវលើតួនាទីភារកិច្ចជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំថ្មី។

ក្រោយទទួលតំណែងជាផ្លូវការរួចឯកឧត្តមងួនរតនៈក៏បានធ្វើការប្ដេជ្ញាចិត្តអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យបានសម្រេចលទ្ធផលជាផ្លែផ្កាជាពិសេសនោះចូលរួមយ៉ាងសកម្មខ្លាំងក្លាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលដូចជា៖  កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមគោលនយោបាយវិមជ្ឍការ  និងវិសហមជ្ឍការការអនុវត្តគោលការណ៍ប្រជាធិបតេយ្យព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍រដ្ឋបាលឯកភាពគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលក្រសួងស្ថាប័នថ្នាក់ជាតិនិងក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមបានបន្ថែមថាឯកឧត្តមនិងខិតខំពង្រឹងការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ  សុវត្ថិភាពសង្គមព្រមទាំងជំរុញឱ្យបានសកម្មផុលផុសក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅពង្រឹងស្ថេរភាពសន្តិសុខសង្គមរឹងមាំដើម្បីភាពសុខសាន្តជាឧត្តមប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរការវិនិយោគនិងសកម្មភាពសេដ្ឋកិច្ចសង្គមដ៏ទៃទៀតមានដំណើរការធម្មតានិងរស់រវើកព្រមទាំងពង្រឹងពង្រីកការកសាងសមិទ្ធផលនានា  និងជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឱ្យមានការរីកចម្រើនប្រកបដោយចីរភាពក្នុងនោះយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលជាអាទិភាពឱ្យស្របតាមពេលវេលានិងលទ្ធភាពនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិដូចជាការដោះស្រាយសំណូមពរចាំបាច់ការដោះស្រាយបញ្ហាទំនាស់ផ្សេងៗបង្កើនការផ្តល់សេវាតម្រូវការផ្សេងៗឱ្យមានភាពប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះសម្ដេចក្រឡាហោមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមសុខលូដែលខិតខំសម្របសម្រួលដឹកនាំការងាររដ្ឋបាលនិងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើននិងសម្រេចបានសមទ្ធផលនានាជាច្រើនក្នុងពេលឯកឧត្តមកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំក្នុងរយៈពេលប្រមាណជិត៥ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះដែរសម្ដេចក្រឡាហោមខេងក៏មានជំនឿមុតមាំថាឯកឧត្តមងួនរតនៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំថ្មីនឹងប្រើប្រាស់សមត្ថភាពនិងបទពិសោធន៍របស់ខ្លួនបន្ដដឹកនាំសម្របសម្រួលនៅការគ្រប់គ្រងរដ្ឋបាលនិងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនបន្ថែមទៀត។

ជាងនេះទៅទៀតសម្ដេចក្រឡាហោមក៏បានស្នើដល់ក្រុមប្រឹក្សាខេត្តកំពង់ធំអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តថ្នាក់ដឹកនាំក្រុងស្រុកនិងឃុំសង្កាត់មន្ដ្រីរាជការនិងកងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំផ្ដល់ការគាំទ្រដល់ឯកឧត្តមងួនរតនៈដើម្បីឱ្យឯកឧត្តមមានលទ្ធភាពច្រើនទៀតក្នុងការបន្ដថែរក្សាពង្រឹងសន្ដិភាពស្ថិរភាពនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com