ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អំណោយសប្បុរសធម៌របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ មកពីឃុំទ្រៀក និង ឃុំដារស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១លោកហោសេរីវឌ្ឍន៍ប្រធានមូលនិធិប្រឆាំងកូវីដ១៩និងឯកឧត្តមហាក់សុខមករាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាគណៈអធិបតី  ចែកអំណោយសប្បុរសធម៌របស់ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រចន្ទមុន្នីជូនប្រជាពលរដ្ឋចំនួន៤៤៤គ្រួសារដែលរងផលប៉ះពាល់ដោយវិបត្តិcovid-១៩មកពីឃុំទ្រៀកនិងឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ

ថ្លែងសំណេះសំណាលនាឱកាសនោះឯកឧត្តមហាក់សុខមករាអភិបាលរងខេត្តបានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបានបរិច្ចាគតាមរយៈមូលនិធិកម្ពុជាប្រឆាំងជំងឺកូវីដ១៩នេះដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំងឺកូវីដ១៩។

ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ខ្ពស់នៅពេលដឹងថាមានការឆ្លងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋណាម្នាក់ដើម្បីបញ្ជូនពួកគាត់ទៅធ្វើការព្យាបាលហើយសម្រាប់អ្នកពាក់ព័ន្ធត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលតែម្តងគឺមិនត្រូវទុកពួកគាត់ធ្វើចាត្តាឡីស័កនៅផ្ទះទេព្រោះវាអាចជាប្រភពនៃការចម្លងប្រសិនបើពួកគាត់មិនបានគោរពតាមវិធានរបស់គ្រូពេទ្យឬអាជ្ញាធរ។

ឯកឧត្តមក៏បានលើកឡើងផងដែរពីផលលំបាកនៃជំងឺកូវីដ១៩ដែលរាជរដ្ឋាភិបាលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះជម្រាបដល់ប្រជាពលរដ្ឋនិងបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាពឱ្យបានល្អជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែនដែលមាន«៣ការពារនិង៣កុំ» ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។

សូមបញ្ជាកថាអំណោយដែលបានចែកជូននាឱកាសនេះរួមមាន៖  អង្ករ១បេ(២៥គីឡូ) មី១កេសត្រីខ១យួរទឹកត្រី១យួរទឹកស៊ីអីវ១យួរកញ្ចប់ថ្នាំពេទ្យនិងម៉ាស១កញ្ចប់ដែលលាងដៃ១ដបទឹកសារ៉ូខ្ចីទឹកឃ្មុំ១ប្រអប់  ច្រាស់ដុសធ្មេញ១ដើម  កន្ត្រៃកាត់ក្រចក១ដើមនិងសាប៊ូបោកសំលៀកបំពាក់កូនក្មេង១ដប៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com