ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)ព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ

អញ្ជើញចុះសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនពលរដ្ឋ២០០គ្រួសារដែលមានជីវភាពខ្វះខាតលំបាកក្នុងឃុំរការខ្នុរស្រុកក្រូចឆ្មារ។

មានប្រសាសន៍សំណេះសំណាល  ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំជូនចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតលំបាកទាំងអស់ដោយក្តីនឹករលឹកអាណិតអាសូរនិងតែងតែព្រួយបារម្ភគិតគូរពីសុខទុកប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិត្រូវបន្តផ្សព្វផ្សាយសារអប់រំឱ្យបានជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនូវវិធានការ«៣កុំនិង៣ការពារ» ក៏ដូចជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សូមរួសរាន់ទៅចាក់ដើម្បីបញ្ចៀសការស្លាប់ពិសេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនូវជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋនូវការយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈពីសំណាក់សម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នាដោយមិនប្រកាន់ពូជសាសន៍ពណ៍សម្បុរនិងនិន្នាការនយោបាយនោះឡើយពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់បងប្អូនក្រ១ក្រ២និងស្ត្រីពពោះជាដើម។

ដោយឡែកក្នុងបរិបទកូវីដ១៩នេះសម្តេចតេជោបានបន្តផ្តល់ភាពកក់ក្តៅដោយពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ, ព្យាបាលមិនយកលុយផ្តល់អាហារ៣ពេលពិសេសផ្តល់២លានរៀលគ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩និង១លានរៀលជូនក្រុមការងារចាត់ចែងសពផងដែរ។

ជាចុងក្រោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តបានអំពាវនាវដល់ពលរដ្ឋគ្រប់អាយុ១៨ឆ្នាំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមទៅពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវដើម្បីមានសិទ្ធអាចបោះឆ្នោតនាពេលខាងមុខនេះពិសេសបោះឆ្នោតជូនសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិដើម្បីបន្តដំណើរអភិវឌ្ឍន៍ម្ពុជាបន្តទៀត។

បើតាមលោកវងវ៉ាន់នីនាយកសាខាកាកបាទក្រហមខេត្តបានឱ្យដឹងថាចំពោះអំណោយដែលផ្តល់ជូនទាំង២០០គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ១បេមី១កេសទឹកត្រី១យួរទឹកសុីអុី១យួរត្រីខ១យួរប្រេងឆា១ដបនិងថវិកាមួយចំនួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com