ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាសង់រង្វង់មូល “រូបសំណាក់ហ្លួងព្រះស្ដេចកន” ដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកពីប្រវត្តិសាស្ត្រ

(ត្បូងឃ្មុំ)នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១រដ្ឋបាលខេត្តត្បូងឃ្មុំដឹកនាំដោយឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  និងលោកជំទាវម៉េងវ៉ាន់ដានីននិងឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តរួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានប្រារព្ធពីធីតាមបែបប្រពៃណីសាសនាបញ្ចុះបឋមសីលាសាងសង់រង្វង់មូលរូបសំណាក់ហ្លួងព្រះស្ដេចកននៅចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្តលើកំណាត់ផ្លូវជាតិលេខត្រង់គីឡូម៉ែត្រ១៥៧+២១០និងផ្លូវប្រភេទនៅទីតាំងវាលឥន្ទចក្រីចន្លោះខាងត្បូងភូមិត្រពាំងគូរខាងជើងភូមិត្របុស្សនិងភូមិប្រធាតុឃុំស្រឡប់ស្រុកត្បូងឃ្មុំ  ទីរួមខេត្តត្បូងឃ្មុំ។

រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកនមានអង្កត់ផ្ចិត៣៦ម៉ែត្រនិងមានផ្ទៃក្រឡា,០១៧ម៉ែត្រការ៉េដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ខែវិច្ឆិកាឆ្នាំ២០២១នេះនិងគ្រោងបញ្ចប់ការសាងសង់នាអំឡុងចុងឆ្នាំ២០២២។

រង្វង់មូលនេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពរបៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញចូលតំបន់រដ្ឋបាលខេត្តនិងសម្រួលដល់កាធ្វើពាណិជ្ជកម្ម។

ជាមួយគ្នានេះរង្វង់មូលដ៍ល្អមួយនេះបានលេចចេញជារូបរៀងឡើងពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទន។

ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំនិងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍន៍គ្រប់មូលដ្ឋាននៅក្នុងខេត្តបាននឹងកំពុងអភិវឌ្ឍន៍កាន់តែប្រសើរឡើងខណៈដែរការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាពតម្លាភាពនិងប្រសិទ្ធភាព។

សូមជម្រាបផងដែរថារង្វង់មូលដំកល់រូបសំណាក់ហ្លួងព្រះស្ដេចកននេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមលើសមិទ្ធផលជាច្រើនទៀតនៅតំបន់រដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំរួមមានបុរីរដ្ឋបាលសាលាខេត្តមន្ទីរអង្គភាពជុំវិញខេត្តមន្ទីរពេទ្យសាលារៀនសួនច្បារសាធារណៈទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រព័ន្ធគមនាគមន៍ប្រព័ន្ធធារាសាស្ត្របណ្តាញអគ្គិសនីបណ្តាញទឹកស្អាតបង្គោលភ្លើងបំភ្លឺសាធារណៈដាំកូនឈើដាំផ្កាលម្អសោភ័ណភាព.. ដែលត្រូវបានស្ថាបនារួចក៏ដូចជាកំពុងស្ថាបនាសាងសង់និងរៀបចំជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com