ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកសនភឿន មេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យ1ទំនងជាអ្នកបើកភ្លើងខៀវអោយឈ្មោះផ្លក់ បើកបនល្បែងអនឡាញមាន់ជល់ ផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ

ភ្នំពេញ÷ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់មួយកន្លែងរបស់ឈ្មោះផ្លក់ស្ថិតនៅភូមិទ្រា3 សង្កាត់មានជ័យទី1 ខណ្ឌខណ្ឌមានជ័យរាជធានីភ្នំពេញកន្លងមកត្រូវបានលោកសនភឿនមេប៉ុស៌្តសង្កាត់ស្ទឹមានជ័យទី1 បានធ្វើការបិទមិនអោយដំណើរការអស់មួយរយះមកហើយដោយសារតែបណ្តាញសារព័ត៌មានជាច្រើនអង្គភាពបានចេញផ្សាយរិះគន់ជាបន្តបន្ទាប់។ប៉ុន្តែពេលនេះបានដំណើរការបើកឡើងវិញហើយដោយមហាជបានលើកឡើងថា?ទំនងលោកសនភឿនមេប៉ុស៌្តសង្កាត់ស្ទឹងមានជ័យទី1ជាអ្នកបើកភ្លើងខៀវអោយដំណើរការឡើងវិញដោយផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃទៀតផង។

តាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលមានផ្ទះសម្បែងនៅជិតបនល្បែងជល់មាន់អនឡាញខាងលើនេះបានអោយដឹងថាទីតាំងបនល្បែងជល់មាន់អនឡាញខុសច្បាប់មួយកន្លែងនេះកំពុងដំណើរការបើកលេងយ៉ាងរលូនដោយមានក្រុមអ្នកញៀនល្បែងទាំងចាស់ទាំងក្មេងពពាក់ពពូនផ្តុំក្បាលគ្នាចូលទៅលេងជារៀងរាល់ថ្ងៃតែម្ដងចុះបើសិនមានផ្ទុះជំងឺកូវីដ១៩ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលខុសត្រូវ.?។សូមបញ្ជាក់ថា?រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការបើកប្រទេសឡើងវិញហើយប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលនៅតែបន្តអោយពលរដ្ឋទូទាំងប្រទេសត្រូវនាំគ្នាអនុវត្ត៣កុំ៣ការពារនិង២ចូលរួមដើម្បីទប់ស្កាត់កុំអោយមេរោគកូវីដ19ឆ្លងរីករាលដាលក្នុងសហគម៌ឡើងវិញ។

ប៉ុន្តែផ្ទុយទៅវិញចំណាត់ការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលហាក់មិនស៊ូវមានប្រសិទ្ធភាពនោះទេ?ដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យរាជធានីភ្នំពេញទំនងនាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវអោយទីតាំងល្បែងខុសច្បាប់ខាងលើបើកលេងយ៉ាងអនាធិបតេយ្យដោយផ្គើននិងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។ពាក់ព័ន្ធបញ្ហាករណីនេះលោកសនភឿនមេប៉ុស្តិ៍ស្ទឹងមានជ័យទី1 បានប្រាប់សាន់ដេតាមទូរស័ព្ទថា?លោកនឹងចាត់កម្លាំងឱ្យទៅពិនិត្យមើល។ពាក់ព័ន្ធទៅនឹងករណីទីតាំងបញ្ជល់មាន់អនឡាញមួយកន្លែងនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នារស់នៅព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។

ដូច្នេះពលរដ្ឋបាននាំគ្នាអំពាវនាវដល់ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាពិសេសលោកឧត្តមសេនីយ៍ឯកថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញគួរតែមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យទីតាំងល្បែងខុសច្បាប់មួយកន្លែងនេះដែលកំពុងដំណើរការបើកលេងយ៉ាងរលូននៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពផង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com