ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីកាត់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។
ការប្រឡងជ្រើសរើសនេះធ្វើឡើងនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំមានបេក្ខជនចូលរួមមានចំនួន១៣៣រូប។
ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តមានប្រសាសន៍លើកឡើងថាការសិក្សារៀនសូត្រគឺជារឿងមួយសំខាន់ណាស់សម្រាប់ប្អូនៗគ្រប់រូបតែអ្វីដែលកាន់តែសំខាន់នោះគឺក្រោយការការៀនសូត្រដែលទាំងអស់គ្នាត្រូវប្រគួតប្រជែងលើទីផ្សារកាងារមិនថាក្នុងក្របខណ្ឌរដ្ឋឬឯកជននោះទេដែលទាមទានូវចំនេះដឹងយ៉ាងពិតប្រាកដ។
ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តបណ្ឌិតក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពដើម្បីទទួលបានជោគជ័យរៀងៗខ្លួនហើយក្នុងនោះមិនត្រូវធ្វើសកម្មភាពណាមួយដែលខុសទៅនឹងលក្ខណនៃការប្រឡងឡើយពោលគឺប្រើប្រាសសមត្ថភាពរៀងៗខ្លួនប្រកបដោយតម្លាភាពនិងភាពយុត្តិធម៌។
សូមជម្រាបថាការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវីលក្រសួងមហាផ្ទៃ មានបេក្ខជនសរុបចំនួន១៣៣នាក់ស្មើនឹងមាន៩បន្ទប់ក្នុងនោះក្របខ័ណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់៤បន្ទប់៦២នាក់និងក្របខ័ណ្ឌមន្ត្រីក្រមការ៥បន្ទប់៧១នាក់ដោយប្រើរយៈពេល១ព្រឹក មានវិញ្ញាសារ ជំនាញឯកទេសនិងភាសារអង់គ្លេស៕