ខេត្តកំពង់ឆ្នាំង៖សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១គឺសម្តេចបញ្ជាក់ថា«បើសិនរបាយការណ៍(រាជបណ្ឌិត្យសភា) នេះខុសក៏ខ្ញុំសូមអធ្យាស្រ័យឮថាអតីតអភិបាលខេត្តដែលទើបចាកចេញមុននេះបានកាប់បំផ្លាញយកដីប្រមាណជា២ពាន់ហិកតាឯនោះដូច្នេះខ្ញុំមិនខ្វល់ថាវាជាដីរបស់អតីតអភិបាលខេត្តដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកមកវិញឱ្យអស់ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ»។
សម្តេចតេជោហ៊ុនសែនផ្ញើរសារបញ្ជាឲ្យទប់ស្កាត់និងបង្រ្កាបជាបន្ទាន់ចំពោះការកាប់ព្រៃលិចទឹកនិងវាទទីយកដីបឹងទន្លេសាបជាពិសេសនៅខេត្តកំពង់ឆ្នាំង!តាមរយៈសារជាសម្លេងសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖«អនាធិបតេយ្យបែបនេះមិនអាចទទួលយកបានទេក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្តជាស្រុកឬមន្រ្តីដទៃទៀតដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រានយកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នាយើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹកនៃតំបន់ទន្លេសាបរបស់យើងដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះចាំបាច់មានវិធានការ»។
សម្តេចបញ្ជាក់ថា«ខ្ញុំប្រើពាក្យថានេះជាជាការបង្រ្កាបយើងគ្មានពេលនឹងធ្វើការអប់រំបន្ថែមទេ»។សម្តេចតេជោបានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រើប្រាស់កម្លាំងថ្មើរជើងទាំងជើងទឹកនិងឧទ្ធម្ភាគចក្រត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រកអាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាបដែលមានការទន្ទ្រាននោះ។ក្នុងរឿងនេះសម្តេចបានស្នើដល់លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។ដូច្នេះក្នុងករណីនេះបើលោកឈួរច័ន្ទឌឿនអតីតអភិបាលខេត្តកំពង់ឆ្នាំងពាក់ព័ន្ធការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា! នោះមែនបែបមិនស្រួលទេ! អាចប្រឈមនឹងផ្លូវច្បាប់មិនខាន។