ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» ជូនដល់មន្ត្រីជំនាញមកពីខេត្តចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង

(ត្បូងឃ្មុំ)នាព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ឯកឧត្តមផៃស៊ីផានរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាលនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី« ការិយាល័យព័ត៍មានឈ្លាសវៃនិងអភិបាលកិច្ចល្អក្នុងវិស័យព័ត៍មាន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល។

ក្នុងនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្តនិងមន្រ្តីពាក់ព័ន្ធមកពីខេត្តចំនួន៤រួមមានខេត្តត្បូងឃ្មុំខេត្តកំពង់ចាមខេត្តព្រៃវែងនិងខេត្តស្វាយរៀងមានសិក្ខាកាមសរុបចំនួន១៨០នាក់  ប្រព្រឹត្តិទៅរយះពេល២ថ្ងៃចាប់ពីថ្ងៃទី២៩ដល់៣០ខែវិច្ឆិកាឆ្នាំ២០២១ខណៈនាថ្ងៃស្អែកអង្គសិក្ខាសាលានឹងធ្វើពិធីបិទក្រោមវត្តមានឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។

មានប្រសាសន៍នាឳកាសនោះឯកឧត្ដមផៃស៊ីផានបានសម្ដែងនូវអំណរគុណយ៉ាងខ្លាំងដល់រដ្ឋបាលខេត្តត្បូងឃ្មុំដែលបានផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការរៀបចំសិក្ខាសាលាស្ដីពីការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មានជូនដល់មន្ត្រីជំនាញខេត្តទាំង០៤ដែលបានចូលរួមនាពេលនេះ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថានេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លានិងផ្តល់ភាពកក់ក្តៅដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកិច្ចបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយឆន្ទៈប្ដេជ្ញាយ៉ាងមោះមុតចូលរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មាននៅក្នុងកិច្ចការពារសន្តិភាពស្ថិរភាពសង្គមនិងការអភិវឌ្ឍដ៏ផុសផុលក្រោមគ្គុទ្ទេសដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះឯកឧត្ដមបណ្ឌិតជាមច័ន្ទសោភ័ណបានមានប្រសាសន៍លើកឡើងផងដែរថាតួនាទីនិងការទទួលខុសត្រូវរបស់អ្នកនាំពាក្យនិងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់និងត្រូវពង្រឹងពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យារួមនឹងអភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការដឹកនាំការអភិវឌ្ឍនិងការកសាងសង្គមជាតិមាតុភូមិរក្សាបាននូវសុខសន្តិភាពនិងការចម្រើនឡើងថែមទៀត។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់នៅក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវធនធានដ៏សំខាន់លើវិស័យការងារជំនាញជាមន្ត្រីនិងអ្នកនាំពាក្យរបស់ស្ថាប័នអង្គភាពសាធារណៈនៅក្នុងកម្រិតសមស្របមួយ។

សូមជម្រាបថាសិក្ខាសាលាស្ដីពី«ការិយាល័យព័ត៌មានឆ្លាតវៃនិងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» គឺជាយន្តការដែលបានបង្ហាញពីទិសដៅព័ត៌មាននៅតាមភូមិសាស្ត្រជាក់ស្ដែងស្ដីអំពីបញ្ហានីមួយៗកើតឡើងនិងការដោះស្រាយនៅថ្នាក់មូលដ្ឋានខេត្តស្រុកឃុំសង្កាត់ដើម្បីចូលរួមយ៉ាងជិតស្និទ្ធជាមួយនឹងរាស្ត្រឈរលើគោលការណ៍ឆ្លើយឆ្លងយ៉ាងជិតស្និទ្ធរាស្ត្រនិងរដ្ឋដែលបង្កើតបាននូវទំនុកចិត្តការព្រមព្រៀងការឯកភាពគាំទ្រប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិឆ្លើយទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com