ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ប្រគល់ផ្ទះ១ខ្នង និងអំណោយមនុស្សធម៍ ជូនដល់គ្រួសារក្រីក្រលំបាកក្នុងស្រុកតំបែរ

ត្បូងឃ្មុំ)លោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំបានអញ្ជើញប្រគល់ផ្ទះទំហំទទឹង០៤ម៉ែត្របណ្ដោយ០៦ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជាមចន្ទ័សោភ័ណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់នីនផ្ទាល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿនដែលក្រីក្រជួបការលំបាក

ព្រមទាំងនាំយកអំណោយរួមមានអង្ករ១៥០គីឡូក្រាមទឹកត្រី៨យួរទឹកស៊ីអ៉ីវ៨យួរទឹកសុទ្ធ១០យួរម៉ាស៨ប្រអប់ជែល៤ដបត្រីខ៥យួរនិងថវិកា,៣១០,០០០រៀលផ្ដល់ជូនដល់លោកពូប៊នសុខរ៉ានិងមីងទុយអឿននិងគ្រួសារក្រីក្រជួបការលំបាកចំនួន៥គ្រួសារទៀតដែលរស់នៅភូមិស្ទឹងតាថុកនិងភូមិជាចធំឃុំចុងជាចស្រុកតំបែរខេត្តត្បូងឃ្មុំ

សកម្មភាពមនុស្សធម៍នេះធ្វើឡើងរសៀលថ្ងៃ១៤ខែធ្នូឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវខៀវសាមួនអនុប្រធានកិត្តិយសលោកជំទាវនីចាន់ធីតាប្រធានប្រតិបត្តិព្រមទាំងក្រុមការងាររួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុកអនុសាខាសមាគមនារីស្រុកតំបែរនិងអាជ្ញាធរស្រុកតំបែរ។

ក្នុងឱកាសនោះលោកជំទាវម៉េងវ៉ាន់ដានីនក៏ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសមាគមន៏ក៏ដូចជារដ្ឋបាលខេត្តដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាក់ស្តែងអំណោយមានដូចជាផ្ទះខាងលើសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រឿងឧបភោគបរិភោគជាច្រើនមុខនិងថវិកាមួយចំនួនផងដែរ។

លោកជំទាវក៏បានបង្ហាញនូវសមានចិត្តនិងទឹកចិត្តប្រកបដោយភាពមនុស្សធម៌យកមកផ្តល់ជូននៅពេលនេះអាចជួយសម្រាលនូវការលំបាករបស់ពួកគាត់បានមួយរយៈផងដែរជាពិសេសបន្ទាប់ពីបានទទួលរងផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ។

ជាការឆ្លើយតបប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រជួបការលំបាកបន្ទាប់ពីទទួលបានផ្ទះនិងអំណោយបានលើកម្រាមដៃ១០ថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណអភិបាលខេត្តនិងលោកជំទាវម៉េងវ៉ាន់ដានីនប្រធានកិត្តិយសសមាគមន៏នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំព្រមទាំងក្រុមការងារសមាគន៏ដែលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងពិសេសគ្រួសារក្រីក្រលំបាកដូចជាពួកគាត់ជក់ស្តែងនេះតែម្តង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com