ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណប្រធានកាកបាទក្រហមខេត្តត្បូងឃ្មុំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងមានប្រសាសន៍ថា <<ពេលពលរដ្ឋមានបញ្ហា អ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> សកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ

ត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថាលោកចងចាំមិនភ្លេចរាល់សកម្មដ៍ប្រពៃនិងណែនាំឲ្យមន្ត្រីកាកបាទក្រហមទាំងអស់អនុវ្តតន៍តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា<<ពេលពលរដ្ឋមានបញ្ហាអ្នកទៅដល់មុនគេគឺមន្រ្តីកាកបាទក្រហម>> នោះសកម្មភាពជាច្រើនត្រូវបានជួយដល់ពលរដ្ឋ។

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំបានថ្លែងបែបនេះទៅកាន់សមាជិកសមាជិកាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ២០២២របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនាយកនាយករងសាខាអនុសាខាស្រុក/ក្រុងទាំង៧ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមខេត្ត។

បន្ថែមពីនេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីកាកបាទក្រហមទូទាំងខេត្តត្បូងឃ្មុំដែលបានបំពេញសកម្មភាពមនុស្សធម៌ដោយបានលះបង់គ្រប់បែបយ៉ាងដើមី្បជួយជនរងគ្រោះនិងងាយរងគ្រោះពិសេសខណៈដែលប្រទេសជាតិបាននឹងកំពុងជួបនូវវិបត្តិជំងឺកូវិដ១៩។

ឯកឧត្តមបណ្ឌិតក៏បានប្ដេជ្ញាថាខិតខំអនុវត្តឲ្យបានជោគជ័យតាមយុទ្ធសាស្ត្រ២០២១២០៣០របស់កាកបាទក្រហមកម្ពុជាដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ក្នុងការកាត់បន្ថយជនងាយគ្រោះនិងជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយផ្សេងៗដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។

បើតាមលោកវងវ៉ាន់នីនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានឲ្យដឹងថា៖ក្នុងឆ្នាំ២០២១នេះសាខាកាកបាទក្រហមកម្ពុជាខេត្តបានខិតខំប្រឹងប្រែងអនុវត្តការងារមនុស្សធម៌ដល់មូលដ្ឋានផ្ទាល់ទៅលើវិស័យស្នូលទាំង៤និងបុព្វហេតុរដ្ឋបាលរួមមានវិស័យស្នូលទី១ការគ្រប់គ្រងគ្រោះមហន្តរាយវិស័យស្នូលទី២សុខភាពនិងការថែទាំសុខភាពសហគមន៍វិស័យស្នូលទី៣លើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌វិស័យស្នូលទី៤ការអភិវឌ្ឍន៍ស្ថាប័ននិងអភិវឌ្ឍន៍ធនធានមនុស្សនិងទី៥បុព្វហេតុរដ្ឋបាលនិងផ្សេងៗ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com