ត្បូងឃ្មុំ)៖អតីតសកម្មជនគណបក្សប្រឆាំងជាពិសេសយុវជនយុវនារីចំនួន១១៦នាក់ក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំបានបន្តស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូលនិងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយនិងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២១នេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។
អ្នកទាំង១១៦នាក់ដែលប្រកាសចូលថ្មីនាពេលនេះមកពីឃុំចំនួន០៥រួមមាន៖ឃុំចាន់មូលឃុំកំពាន់ឃុំជាំឃុំមេមងនិងឃុំមេមត់។
នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក្នុងនាមសម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជាគឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិនិងបាននាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នាគឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀតដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺមានតែការបង្រួបបង្រួបបង្រួមជាតិការពារនូវឯករាជ្យអធិបតេយ្យជាតិបូរណភាពទឹកដីដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិដែលនាំឲ្យសង្គមកម្ពុជាវឹកវរចលាចលតាមរយៈការញុះញង់លាបពណ៌និងការរើសអើងជាតិសាសន៍ជាដើម។
នៅក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថាស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរគឺប្រជាពលរដ្ឋបាននិងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃនិងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋគឺក្នុងន័យថាកម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាននិងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានផ្តាំផ្ញើឲ្យសមាជិកសមាជិកាទាំងចាស់ទាំងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបន្តគាំទ្រសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាគ្រប់ៗអាណត្តិ៕