ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពជាតិចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីនៃពិធី «ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃព្រហស្បតិ៍៤រោចខែមិគសិរឆ្នាំឆ្លូវត្រីស័ក.ស២៥៦៥ត្រូវនឹងថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នេះ

សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  អញ្ជើញជាអធិបតីនៃពិធី«ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦» ប្រារព្ធនៅស្រុកជើងព្រៃខេត្តកំពង់ចាមពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃក្រសួងសាធារណៈការនិងដឹកជញ្ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអភិបាលខេត្តពាក់ព័ន្ធព្រមទាំងអស់លោកលោកស្រីជាតំណាងអង្គការដៃគូអាជ្ញាធរមូលដ្ឋានកងកម្លាំងចម្រុះមហាជននិងយុវជនជាច្រើនរូបទៀត។

នាឱកាសនោះឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចព្រមទាំងអង្គពិធីហើយបន្ទាប់មកស្រ្តីអតីតកម្មការនីមួយរូបបានឡើងថ្លែងរំលឹកអំពីបទពិសោធន៍ជិះម៉ូតូជួបគ្រោះថ្នាក់ជាមួយរថយន្តបណ្ដាលឱ្យបាក់ជើងឆ្វេងព្យាបាលជាង៥០ថ្ងៃនិងមានការឈឺចាប់រាល់ពេលមេឃចុះត្រជាក់ភិតភ័យរាល់ពេលធ្វើដំណើរនិងជួបបញ្ហាជីវភាពដោយសារមិនអាចធ្វើការងារបានដូចមុន។

សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្រ្តីបានអញ្ជើញថ្លែងសុន្ទរកថានិងសំណេះសំណាលជាមួយអង្គពិធីពិសេសជនរគ្រោះដោយគ្រោះថ្នាក់ចរាណ៍ដោយជាកិច្ចចាប់ផ្ដើមសម្ដេចក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្ដែងការចូលរួមមរណទុក្ខជាមួយសាច់ញាតិទាំងឡាយនៃជនរងគ្រោះដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍និងបានបួងសួងវិញ្ញាណក្ខន្ធជនរងគ្រោះបានទៅកាន់សុគតិភព។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាការសម្រេចយកស្រុកជើងព្រៃជាទីតាំងប្រារព្ធពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៦នេះគឺដោយសារស្រុកនេះមានអត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងបណ្ដាស្រុកផ្សេងទៀតនៃខេត្តកំពង់ចាមដែលនេះក៏ជាការបង្ហាញឆន្ទៈយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនិងចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោកក្នុងការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបន្តថាពិធីនេះមិនត្រឹមតែរួមចំណែករំលែកទុក្ខជនរងគ្រោះប៉ុណ្ណោះទេប៉ុន្តែក៏ជាជាព្រឹត្តិការណ៍ក្រើនរំលឹកអ្នកប្រើប្រាស់ផ្លូវឱ្យមានការយល់ដឹងអំពីហានភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធិអាទិភាពបើកបរវ៉ាជែងដោយប្រថុយប្រថានបើកបរមិនប្រកាន់ស្ដាំបើកបរក្នុងស្ថានភាពស្រវឹងនិងមានសារធាតុញៀនជាដើមដើម្បីឱ្យកែប្រែឥរិយាបទទាំងនោះហើយងាកមកគោរពច្បាប់និងមានការប្រុងប្រយ័ត្នវិញ។

សម្ដេចបានរំលឹកថាបើប្រៀបធៀបនឹងឆ្នាំ២០១៩គឺនៅក្នុងឆ្នាំ២០២០កន្លងទៅនេះកម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចំនួន៩៤២លើកស្មើនឹង២៣ភាគរយកាត់បន្ថយអ្នកស្លាប់៣៥៥នាក់ស្មើនឹង១៧ភាគរយនិងអ្នករបួស១៤៥៥នាក់ស្មើនឹង២៤ភាគរយ។ដោយឡែកក្នុងរយៈពេល១១ខែឆ្នាំ២០២១ធៀបនឹងឆ្នាំ២០២០កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន៥៣៣លើកស្មើនឹង១៨ភាគរយអ្នកស្លាប់១៦៧នាក់ស្មើនឹង១១ភាគរយនិងអ្នករបួសបាន១១២០នាក់ស្មើនឹង២៦ភាគរយ។

សម្ដេចបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះពលីកម្មរបស់មន្រ្តីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ប្រកបដោយស្មារតីឈ្លាសវ័យទទួលខុសត្រូវក្នុងការរឹតបន្តឹងអនុវត្តច្បាប់បានរក្សាសណ្ដាប់ធ្នាប់ផ្សព្វផ្សាយអប់រំច្បាប់កសាងជួសជុលកែលម្អរផ្លូវថ្នល់សង្គ្រោះជនរងគ្រោះនិងការងារផ្សេងៗទៀតធ្វើឱ្យទទួលបានលទ្ធផលគួរកត់សំគាល់ពិសេសបានកាត់បន្ថយអត្រាអ្នកស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចនៅតែបង្ហាញក្ដីបារម្ភចំពោះកំណើនគ្រោះថ្នាក់ជាក្រុមដូចជាការបាត់បង់ជីវិតគ្រួសារចំនួន៧នាក់នៅស្រុកជំគិរីនិងការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៣ក្រុងបូគោខេត្តកំពតការបាត់បង់ជីវិត៥នាក់នៅផ្លូវជាតិលេខ៥ស្រុកមោងឬស្សីនិងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករតាមបណ្ដាខេត្តមួយចំនួន។សម្ដេចកត់សំគាល់ថាមូលហេតុនៃគ្រោះថ្នាក់នេះគឺបណ្ដាលមកពីបើកបរលើសល្បឿនកំណត់មិនគោរពសិទ្ធិអាទិភាពនិងការមិនប្រកាន់ស្ដាំ។

នៅក្នុងឱកាសនោះដែរសម្ដេចក្រឡាហោមក៏បានឆ្លៀតគូសបញ្ជាក់អំពីភាពចាំបាច់និងសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព  រួមមាន.ផ្ដល់សេវាសាធារណៈជាពិសេសេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពនិងទទួលបានជំនឿទុកចិត្ត, .គ្មានបទល្មើសលួចឆក់ប្លន់គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ, .មានសណ្ដាប់ធ្នាប់សាធារណៈជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, .គ្មានអំពើអនាចារគ្មានការជួញដូរមនុស្សពិសេសស្រ្តីនិងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង, .ដុះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព, .មានអនាម័យមានសោភណ្ឌភាពល្អនិងមានបរិស្ថានល្អនិង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហាន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com