ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ៖ សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា

ត្បូងឃ្មុំ)នៅព្រឹកថ្ងៃពុធ១០រោចខែមិគសិរឆ្នាំឆ្លូវត្រីស័ក.២៥៦៥ត្រូវនឹងថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមេឃុំចៅសង្កាត់ស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន២២២នាក់នាសាលប្រជុំធំសាលាខេត្ត

ក្នុងឳកាសនោះឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំអាជ្ញាធរក្រុងស្រុកក៏ដូចជាឃុំសង្កាត់លើការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានសោភណ្ឌភាពដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តនិងទាក់ទាញអ្នកវិនិយោគផងដែរ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកនូវបទពិសោធន៍និងអនុសាសន៍ល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមកដើម្បីធ្វើការកែប្រែប្រកបទៅដោយសន្តិវិធីក្នុងការបម្រើដល់ប្រជាពលរដ្ឋដើមី្បជាទំនុកចិត្តរបស់ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានលើកឡើងថា«ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតបានបញ្ចប់ការសិក្សាពីសាលាយោធាWest Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩, សាកលវិទ្យាល័យញូវយ៉ក(New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០០២ហើយទទួលបានបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យBristol របស់ចក្រពភអង់គ្លេសក្នុងឆ្នាំ២០០៧និងមានចំណេះដឹងវិទ្យាសាស្ត្រនយោបាយ»

ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណបានបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកាសគាំទ្រឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត, សមត្ថភាពទេពកោសល្យខ្ពស់គុណធម៌និងសីលធម៌ល្អរបស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់កម្ពុជា»

ក្នុងអំឡុងពេលកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានគូសបញ្ជាក់បន្ថែមទៀតថាជាការពិតណាស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតគឺជាយុវជនបន្តវេនពោរពេញដោយសក្ដានុពលនិងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូបប្រកបដោយសមត្ថភាពទេពកោសល្យបទពិសោធន៍គុណធម៌សីលធម៌ចរិយាសម្បត្តិនិងភាពជាអ្នកដឹកនាំជាន់ខ្ពស់ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជាជាពិសេសក្នុងដំណាក់កាលប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ១៩ពោលគឺពិតជាសក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com