ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ៥កើតខែបុស្សឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះសម្តេចតេជោបាននាំទៅជាមួយជំនួយជាម៉ាស់ជាង៣លាននិងគ្រឿងបរិក្ខារមួយចំនួនទៀតដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ–១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃគឺថ្ងៃទី០៧និងថ្ងៃទី០៨ខែមករាឆ្នាំ២០២២។ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងឯកឧត្តមទេសរដ្ឋមន្ត្រីចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់មីនអោងឡាំងដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីនិងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕