ខេត្តព្រះសីហនុ ៖ ករណីទំនាស់ដីធ្លីរវាប្រជាពលរដ្ឋ ៧៧គ្រួសារជាមួយនិងក្រុមហ៊ុនអ្នកឧកញ៉ា ឡាញ ភារ៉ា ដោយពលរដ្ឋបានលេីកឡេីងថាអ្នកឧកញ៉ាបានកំពុងតែ រំលោភយកដីស្រែរបស់ពួកគាត់ស្ថិតនៅក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។បេីយោងតាមប្រភពពីលោក អុឹង សារំុ ជាអតីត មេឃំុបិតត្រាំង របស់គណៈបក្សប្រជាជនកម្ពុជា ជាច្រេីនអាណត្តិមកហេីយ និងប្រជាពលរដ្ឋទាំងអស់គ្នាចំនួន៧៧គ្រួសារ ដែលរស់នៅក្នុងភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ត្រូវអ្នកឧកញ៉ា ឡាញ ភារ៉ា និងបក្ខពួក បានកំពុងតែរំលោភបំពានយកដីស្រែរបស់ពួកគាត់ប្រមាណជាង៩០ហិកតា ក្នុងនោះក៍មានដីរបស់លោកមេភូមិ ពូធឿងនិងលោកមេឃុំផងដែរ។
ពួកគាត់ទាំងអស់គ្នានៅតែទទូចស្នេីសុំការអន្តរាគមន៍អំពីអាជ្ញាធរ មន្ត្រីជំនាញជាពិសេសដ៍ថ្លៃថ្លាបំផុតនោះគឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខផលប្រយោជន៍របស់ពលរដ្ឋជានិច្ចនិងគ្រប់កាល:ទេស:ក្រុមពលរដ្ឋបានដង្ហេីយដល់សម្តេចមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ឱ្យពួកគាត់ទាំងអស់គ្នាដែលជាជនរងគ្រោះទាំងគ្នាបានកាន់កាប់ដីស្រែរបស់ពួកគាត់វិញផងនេះបេីយោងតាមការរៀបរាប់របស់ពួកគាត់។ ព្រោះថាអ្នកឧកញ៉ា ឡាញ ភារ៉ា និងបក្សពួកគេ គឺមានអំណាចខ្លាំងណាស់ គេបានយកឈ្មោះលោកជំទាវ ហ៊ុន សេងនី និងយកកងកម្លាំងសម្ថកិច្ច រថយន្តកងរាជអាវុធហត្ថ និងកម្លាំងស៊ីវិល មកឈរប្រចាំការ ដេីម្បីគាបសង្កត់ យកដីស្រែរបស់ពួកគាត់ ជាប្រជាពលរដ្ឋ ដែលបានកាន់កាប់ចាប់តាំង ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចប្បន្ននេះ។ សូមបញ្ជាក់ថា(ដីស្រែខាងលេីនេះ គឺជាដីស្រែតាំងពីដូនជីតាតៗគ្នា រហូតមកដល់កូនចៅសព្វថ្ងៃ) ហេីយអ្នកឧកញ៉ានេះគាត់មិនដឹងមកពីណានោះទេ ថាមានប័ណ្ណកម្មសិទ្ធចំនួន១៧បណ្ណ័ ដែលមានលេខ ព.ន ០០៩១៥០ រហូតដល់លេខ ព.ន ០០៩១៦៦ ចុះនៅថ្ងៃទី២៨ ខែធ្នូរ ឆ្នាំ២០១៨ (ជាបណ្ណ័ទុតិយតាទាំងអស់ ហេីយប័ណ្ណនេះគឺចុះក្នុងថ្ងៃ/ខែ/ឆ្នាំ/តែមួយ)
កន្លងមក៍ធ្លាប់មានការទិញ លក់លេីដីនៅតំបន់ក្បែរនោះដោយមានអ្នកគួកជេគឺលោក ផូ ឆាំ ដែរក្នុងនោះ ចំណែករីឯពួកគាត់ទាំង៧៧គ្រួសារមិនបានលក់នោះទេតែជាអកុសល្យប័ណ្ឌកម្មសិទ្ធិចំនួន១៧
ប័ណ្ឌនោះស្ថិតនៅចំចំណុចលេីដីរបស់ពួកគាត់ទៅវិញ។ ជុំវិញករណីទំនាស់ដីខាងលេីនេះអង្គភាពសារព័ត៌មានយេីងមិនទាន់អាចទំនាក់ទំនងពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងមន្ត្រីជំនាញនិងអ្នកឧកញ៉ា ឡាញ ភារ៉ា ដេីម្បីសុំការបំភ្លឺបាននៅឡេីយទេនារសៀលថ្ងៃអាទិត្យ ១៣រោច ខែកក្តិក ឆ្នុករ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ៕