ត្បូងឃ្មុំ):
ឯកឧត្តមបណ្ឌិតថេងច័ន្ទសង្វាសមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់វិហារលួងក្រុងសួងខេត្តត្បូងឃ្មុំបានថ្លែងថាគាំទ្ររប៉ែកភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះនិងគាំទ្ររជាឯកឆ័ន្ទនូវប៉ែកភាពឯកឧត្តមហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបន្តវេន។
ឯកឧត្តមថ្លែងនៅក្នុងបរិវេណនៃវត្តវិហារហ្លួងក្រុងសួងខេត្តត្បូងឃ្មុំក្នុងពិធីដែលឯកឧត្តមអញ្ជើញបើកកិច្ចប្រជុំសន្និបាតគណ:កម្មាធិការគណបក្សមូលដ្ឋានសង្កាត់វិហារលួងអាណត្តិទី៤( ២០១៧– ២០២២) នាព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២២។
ឯកឧត្តមបន្តថានៅក្នុងអង្គសន្និបាតនាពេលនេះបង្ហាញអំពីការអនុវត្តន៍នូវប្រជាធិប្បតេយ្យផ្ទៃក្នុងគណបក្សដើម្បីឲ្យយើងបានចូលរួមនឹងប្ដល់យោបល់នៅក្នុងការរៀបចំគោលនយោបាយផ្ទែក្នុងម្នននឹងយើងដាក់ជូនប្រជាពលរដ្ឋវិនិឆ័យនៅពេលឃោសនានៅពេលបោះឆ្នោត។
ឯកឧត្តមបន្ថែមថាចាប់ពីពេលនេះយើងត្រូវនាំគ្នាចូលរួមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនាំគ្នាចូលរួមគាំទ្ររនៃការអនុវត្តន៍ក្នុងរយ:ពេល៥ឆ្នាំផងលោកមេភូមិចៅសង្កាត់យើងត្រូវបន្តថ្នមចិត្តប្រជាពលរដ្ឋរបស់យើងថែទាំយកចិត្តទុកដាក់ចុះសួរសុខទុក្ខក្នុងពិធីបុណ្ហទានផ្សេងៗឬក៏សួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាដើមដើម្បីឲ្យប្រជាពលរដ្ឋយើងនៅមានសម៉ាណចិត្តមានអារម្ភណ៍ល្អជាមួយយើងឲ្យពលរដ្ឋយើងមានអារម្ភណ៍ថាយើងនៅជាមួយគាត់ៗនៅជាមួយយើងរួមសិខរួមទុក្ខជាមួយគ្នា៕