ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកលៀង ជុំសុបិន្តនាយករងរដ្ឋបាលខេត្ត លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត លោកយ៉ង់ សៅវុទ្ធីអភិបាលស្រុក តំណាងមន្ទីរកសិកម្មខេត្តអាជ្ញាឃុំភូមិបានចុះពិនិត្យមើលស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតា នៅឃុំអណ្តូងស្នាយ និង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោក ដោក ប៊ុនថុន បានបញ្ជាក់អោយដឹងថាៈស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតាមន្ទីរធនធានទឹកបានដាក់ម៉ាស៊ីនបូមជួយសង្រ្គោះបន្ទាន់បានចំនួន៥៥ហិកតាហើយមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសល់១៥៦ហិកតាទៀតលោកបានសន្យាថារយះពេល៥ថ្ងៃទៀតនិងជួយសង្គ្រោះអោយបានមួយរយភាគរយ ។
លោកបានអំពាវនាវអោយម្ចាស់ស្រែទាំងអស់សូមចូលរួមសហការជាមួយក្រុមការងាររបស់មន្ទីរធនធានទឹកដើម្បីផ្តល់ព័ត៌មានជួយសង្រ្គោះបានទាន់ពេលវេលា ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានជម្រុញអោយមន្ទីរធនធានទឹក មន្ទីរកសិកម្ម និង អាជ្ញាធរដែនដីត្រូវសហការគ្នាបន្តរកប្រភពទឹកជួយសង្គ្រោះផ្ទៃដីស្រូវខ្វះទឹកដែលនៅសល់ជូនប្រជាពលរដ្ឌអោយទាន់ពេលវេលា ៕