ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យអនុម័តលើការងារ សរុបរបាយការណ៍ប្រចាំឆ្នាំ២០២១កន្លងទៅ

ព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះរដ្ឋបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំក្រោមអធិបតីភាពឯកឧត្តមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ()សាលាខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តស្ថាប័នតុលាការនាយកនាយករងរដ្ឋបាលសាលាខេត្តនាយកនាយករងទីចាត់ការសាលាខេត្តប្រធានច្រកចេញចូលតែមួយសាលាខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអ្នកពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈមួយចំនួនដោយបានធ្វើការពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍រួមមាន៖សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆ្នាំ២០២១របស់រដ្ឋបាលខេត្តសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ(មករាកុម្ភៈមីនា) ឆ្នាំ២០២២របស់រដ្ឋបាលខេត្តសេចក្តីព្រាងគម្រោងប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការប្រចាំឆ្នាំ២០២១និងបញ្ហាផ្សេងៗ។

លោកសេងជ័យវុធនាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានអានសេចក្តីព្រាងរបាយការណ៍និងសេចក្តីព្រាងកំណត់ហេតុជូនអង្គប្រជុំដើម្បីពិនិត្យពិភាក្សារួមគ្នារួចមកត្រូវបានអនុម័តយល់ព្រម២៥លើ២៥សម្លេង។

នាឳកាសនោះឯកឧត្ដមស៊ាកឡេងប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះពិតជាមានសារ:សំខាន់ចំពោះការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាតដោយសមាជិកដែលចូលរួមទាំងអស់បានលើកឡើងក្នុងអង្គប្រជុំធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើងសម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធឃ្លោងឃ្លានិងខ្លឹមសារពោរពេញដោយអត្ថន័យស្របទៅនឹងឯកសារគំរូច្បាប់ដើមព្រមទាំងបានបង្ហាញនិងណែនាំចំនុចល្អៗបន្ថែមមួយចំនួនទៀតទុកជាបទពិសោធន៍ការងារដល់សមាជិកសមាជិកាក្នុងអង្គប្រជុំផងដែរ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណក៏បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលខិតខំបំពេញការងារនាពេលកន្លងមកពិសេសឯកឧត្ដមលោកជំទាវក្នុងជួរក្រុមប្រឹក្សាខេត្តដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិតក៍បានជំរុញឲ្យមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តត្រូវសហការជាមួយក្រុមបច្ចេកទេសរៀបចំឯកសាររបាយការណ៍ឲ្យបានរួចរាល់ត្រឹមត្រូវមានន័យគ្រប់ជ្រុងជ្រោយមុននឹងដាក់ជូនអង្គប្រជុំក្នុងការពិនិត្យសម្រេចទាំងប្រជុំសាមញ្ញនិងវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត

ជាពិសេសខណៈពេលដែលវីរុសកូវីដ១៩បំប្លែងថ្មីអូមីក្រុងដែលបានឆ្លងចូលសហគមន៍ថ្មីៗនេះដែលជាប្រការដ៍គួរឲ្យព្រួយបារម្ភឯកឧត្តមបណ្ឌិតអភិបាលខេត្តបានធ្វើការអំពាវនាវនិងក្រើនរំលឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរដ្ឋបាលខេត្តត្បូងឃ្មុំសូមការពារខ្លួននិងបន្តណែនាំដាស់តឿននៅតាមទីកន្លែងបំពេញការងារក៏ដូចជាមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែទូលំទូលាយរួមគ្នាបន្តអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល  <<៣កុំ៣ការពារ>> ដើម្បីខ្លួនយើងគ្រួសារយើងសហគមន៍យើងនិងប្រទេសកម្ពុជាយើងទាំងមូលជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com