ខេត្តកំពត ៖ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោក ឆាយ សន ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿន អភិបាលនៃគណអភិ បាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស ខេត្តកំពត សមាជិការក្រុមប្រឹក្សាស្រុក លោក ឡោ សុខន អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរ លោក ជុំ សារឿន នាយករដ្ឋបាលស្រុកបន្ទាយមាស ,លោក មាស តុ ប្រធានការិយាល័យភូមិបាលស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស និងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយមាស លោកមេឃុំ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំស្តេចគង់ខាងលិចបានចុះសួរសុខទុក្ខ លោក អេង អ៊ីវ អតីតមេឃុំស្តេចគង់ខាងលិចដែលកំពុងតែមានជំងឺ ។
ក្នុងឱកាសនេះលោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុក បានសំណេះសំណាលសួរសុខទុក្ខ លោក អេង អ៊ីវ អតីតមេឃុំស្តេចគង់ខាងលិច ។
ភ្ជាប់ជាមួយនឹងការសួរសុខទុក្ខ ក៏បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន ៖ អង្ករ ៥០គីឡូក្រាម ,ទឹកដោះគោឆៅ ២ឡូ,ទឹកត្រចៀកកាំ ១យួរ និង ថវិកាចំនួន ៥០០,០០០៛ ក្នុងនោះ ( ថវិកា អនុសាខា ១០០,០០០៛,ក្រុមប្រឹក្សាស្រុក ១៤០,០០០៛, លោកអភិបាលស្រុក ១០០,០០០៛, លោក ជុំសារឿន នាយករដ្ឋបាលសាលាស្រុក ៦០,០០០៛ និងលោក មាស តុ ១០០,០០០៛) ។
ថ្វីត្បិតតែសំភារៈ និង ថវិកាបន្តិចបន្តួច ប៉ុន្តែស្តែងអោយឃើញពីទឹកចិត្តថ្នាក់ដឹកនាំ ដែលជានិច្ចកាលតែងតែគិតគូរដល់ មន្រ្តីក្រោមឱវាទជានិច្ច ៕