ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ពីធីបើកវេទិកាអាហារូបត្ថម្ពកុមារសកលប្រចាំឆ្នាំលើកទី២១ ត្រូវបានប្រារព្ធធ្វើឡើងលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា

ខេត្តសៀមរាប ៖ ពិធីបើកវេទិកាអាហារូបត្ថម្ពកុមារសកលប្រចាំឆ្នាំលើកទី២១ ត្រូវបានប្រារព្ធធ្វើឡើ​ង​លើកដំបូងនៅព្រះរាជា​ណា​ច​ក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅ សណ្ឋាគារ អប្ស​​រា ផាលែស និងរីសត ក្រោមការកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ Global Ch​il​d Nutrition Foundation (GCNF) និង World Food Programme Centre of Excellence ag​a​inst Hunger (WFP CoE) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្រ្តីអប់រំ ក៏ដូចជាអ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសចំនួន៦០ និងអ្នកចូលរួមចំនួន៣៨០ នាក់ ។

ពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នា​​​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រ​កម្ពុជា  ។

វេទិកាសកលនេះ នឹងចែករំលែកអំពីបទពិសោធន៍ក្នុងការអនុវត្ត បញ្ហាប្រឈម និងឧត្តមានុវត្តនៃកម្មវិធីផ្តល់អាហារនៅសាលារៀន ។ ការប្រារព្ធវេទិកានៅឆ្នាំ២០១៩នេះ ជាកាលានុវត្តភាពដែលប្រទេ​ស​នី​មួយៗផ្ដោតការយកចិត្តទុកដាក់លើបទពិសោធន៍នៃ​កា​រ​អនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀន ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការបង្កើនភាពជាម្ចាស់នៃប្រ​ទេស​លើ​ហិ​រ​ញ្ញប្បទាន និងការប្រតិស្ឋានកម្មវិធីនេះនៅក្នុងប្រព័ន្ធអប់រំជាតិ និងការគាំពារសង្គមប្រកបដោយគោលនយោបាយស៊ីជម្រៅ ប​រិយាបន្ន និងនិរន្តរភាព ។

សបញ្ជាក់ផងដែរថា វេទិកាសកលដែលកំពុងប្រារព្ធឡើងនាពេលនេះ គឺជាវេទិកាប្រចាំឆ្នាំដែលធំជាងគេបំផុតស្តីពី ការផ្ដល់អា​ហា​រ​នៅសាលារៀននៅលើពិភពលោក ។ កម្មវិធីផ្តល់អាហារនៅសាលារៀន ជាអាទិភាពដ៏ចម្បង ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្ត អប់រំ ២០១៩-២០២៣ និងក្នុងគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គម និងជាមូលដ្ឋាននៃការ កសាងមូលធនមនុស្សនៃ​ព្រះ​រាជាណាចក្រកម្ពុជា  ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com