ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃច័ន្ទ ទី ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកណ្តាលបានប្រារព្ធពិធីអបអរសាទរ ខួបរំលឹកអនុស្សាវរីយ៍លើកទី ៤១ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ (២ធ្នូ ឆ្នាំ៩៧៨ -២ធ្នូ ឆ្នាំ២០១៩) ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមនិងវត្តមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូសិស្សានុសិស្សចំនួន ៥០០ នាក់ចូលរួម ។