ត្បូងឃ្មុំ៖ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកំពុងដំណើរយ៉ាងសកម្មក្នុងក្រុងសួងដែលជាក្រុង១ក្នុងចំណោមក្រុង/ស្រុកទាំង៧នៃខេត្តត្បូងឃ្មុំពិសេសការកសាងនិងជុលផ្លូវជាក់ស្តែងនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២២គម្រោងស្ថាបនាផ្លូវបេតុងចំនួន២ខ្សែដែលគម្រោងអភិវឌ្ឍន៍ឃុំ/ សង្កាត់ត្រូវបានដាក់ឳ្យដេញថ្លៃហើយផ្លូវជាច្រើនខ្សែទៀតកំពុងស្ថាបនាផងដែរ។
លោកជាណារ៉ុនអភិបាលក្រុងសួងបានឳ្យដឹងថាមកដល់ពេលនេះកនុងក្រុងសួងទាំងមូលបានស្ថាបនារួចរាល់ផ្លូវជាច្រើនខ្សែដោយប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវចាក់បេតុងនិងក្រាលកៅស៊ូដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសួងដោយផ្ទាល់និងប្រជាពលរដ្ឋដែលឆ្លងកាត់ពីទីជិតឬឆ្ងាយ។
លោកបន្តថាសម្រាប់ឆ្នាំ២០២២នេះមានផ្លូវចំនួន២ខ្សែហើយដែលបានបើកករដ្ឋានស្ថាបនាដោយ១ខ្សែជាប្រភេទផ្លូវកៅស៊ូQBST ប្រវែង៧,២៥០ម៉ែត្រចាប់ពីភូមិជីកែសង្កាត់វិហ៊ាលួងដល់ឃុំល្ងៀងស្រុកត្បូងឃ្មុំដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទនិង៣ខ្សែទៀតជាផ្លូវកៅស៊ូដូចគ្នាមានប្រវែង៩,៥០០ម៉ែត្រជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តស្ថិតនៅភូមិជីកែភូមិប្រស្រែក្រោមភូមិប្រស្រែលើភូមិវាលចារភូមិក្រឆាននិងភូមិគៀនរូងសង្កាត់វិហាលួង។
សូមជម្រាប់ថាក្រៅពីការកសាងនិងជួសជុលផ្លូវខាងលើនេះអាជ្ញាធរក្រុងសួងក៏បានស្ថាប់រូបសំណាក់ដើម្បីលំអរក្រុងផងដែរដូចជារូបសំណាក់គោនិងរូបសំណាកដំរីដែលបងប្អូនប្រជាពលរដ្ឋអាចឃើញនៅពេលធ្វើដំណើរឆ្លងកាត់ក្រុងសួងតាមផ្លូវជាតិលេខ៧។