ភ្នំពេញ ៖ ម៉ូតូសេ១២៥មួយគ្រឿង ខណៈដែលស្ត្រីជាកម្មការនីរោងចក្រម្នាក់ កំពុងជិះធ្វើដំណើរទៅធ្វើការរោងចក្រ ត្រូវបានជនសង្ស័យមួយក្រុម គ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ស្ទាក់ចាប់ច្រានផ្តួលប្លន់ដណ្តើមយកម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៦ និ ង៣០នាទីព្រឹក ថ្ងៃទី០៤ ខេធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវលំកាត់វាលស្រែចំណុចដំរីកប់កូន ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះព្រោះចោរប្លន់មានឈ្មោះ ធឹម ស្រីនិច អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិសន្លូង សង្កាត់កំបូល ក្បែរកន្លែងកើតហេតុ ។ ចំណែកឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាកហុងដា សេ១២៥ ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-3242 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដែលជិះម៉ូតូចេញពីផ្ទះ ឆ្ពោះទៅធ្វើការងាររោងចក្រ ដោយធ្វើដំណើរតាមផ្លូវលំខាងលើ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ ស្ទាក់ចាប់ឲ្យឈប់ ទាញ ច្រាន ផ្តួលប្លន់ដណ្តើមយកម៉ូតូ បានសម្រេចហើយ នាំគ្នាជិះគេចទៅបាត់អស់ដោយ មិនរំខានដល់សមត្ថកិច្ចឡើយ ។
តាមប្រជាពលរដ្ឋ បានលើកឡើងថា ចំណុចខាងលើ ញយដងទៅហើយ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់ ទ្រព្យសម្បត្តិ ដោយភូមិសាស្ត្រខាងលើ ស្ងាត់ ពលរដ្ឋឆ្លងកាត់ដោយពេលវេលា ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមអង្គុយយំសោកស្តាយ របស់ទ្រព្យខ្លួន ហើយនគរបាលចុះទៅ ពិនិត្យ សាកសួរ ជាក់ស្តែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មខាងលើនេះ ៕