ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រុមហ៊ុនរបស់ឧកញាម្នាក់ ឈូសឆាយដីព្រៃនៅ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ព្រំប្រទល់រវាងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តកំពត  ៖  ដីព្រៃតាមជួរភ្នំឧទ្យានជាតិព្រះមុនីវង្សបូកគោ តាមប្រភពព័ត៌មានថា ឧកញ៉ាម្នាក់កំ​ពុ​​ង​​​បើក យុទ្ធនាការឈូ ស ឆាយ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលជាប់ ព្រំប្រទល់ រវាងឃុំទឹកថ្លា  ស្រុកព្រៃនប់  ខេត្តព្រះសីហនុ ។

 

តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោតបាននិយាយថា  ដីព្រៃភ្នំដែលក្រុមហ៊ុនមួយគេមិនស្គា​ល់​ឈ្មោះ និង មានម្ចាស់ដែលក្រុមកូនថៅនោះហៅថាលោក ឧកញ៉ា នោះ ពេលនេះតែកំពុងឈូសឆាយ គេហៅថាភ្នំស្លឹក  ជាប់ព្រំប្រទល់រវាងខេត្តកំពត និង ខេត្តព្រះ សីហនុ ។ រូបគាត់ក៏ទើបតែភ្ញាក់ផ្អើលដែរ ពេលឃើញគេសាងសង់ផ្ទះបណ្ដើរៗ ដែលកាលពីមុ​ន​ មើលពីថ្នល់ជាតិទៅឃើញតែព្រៃ ស្រាប់តែពេលនេះគេឈូសឆាយព្រៃពីខាងក្នុងដោយទុកព្រៃនៅខាងក្រៅ ហើយបើគេឈូសព្រៃខាងក្រៅអស់  ទើបដឹងថាគេឈូសឆាយអស់ព្រៃឈើទៅហើយ ។

 

ប្រជាពលរដ្ឋភូមិត្រពាំងរពៅម្នាក់ទៀតនិយាយថា នៅក្នុងព្រៃជ្រៅជាងនេះ គេបានឈូសឆាយធ្វើ ផ្លូវឆ្លងជ្រោះកាត់ភ្នំរួចហើយ គឺ ចូលទៅដល់កន្លែងដែលគេកំពុងសាងសង់ ប្រាសាទដ៏ធំមួយនៅកណ្ដាលព្រៃភ្នំនោះ ។ គ្រួសារមួយដែលមានមុខរបរដុតធ្យូងចិញ្ចឹមក្រពះនិយាយថា គាត់មករស់លើដីភ្នំនេះរយៈពេល ៣ឆ្នាំហើយបានដាំខ្នុរធំៗ អស់ហើយតែបច្ចុប្បន្ន ខាងក្រុមហ៊ុនសា​ង​ស​ង់​ប្រាសាទនេះបានបណ្ដេញគាត់ឱ្យចាកចេញដោយគ្មានសំណងអ្វីទាំងអស់ ។

 

ចំណែកលោក ភឿន ណាំ មេឃុំទឹកថ្លា  បានប្រាប់ អ្នកយកព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣ ខែធ្នូ ថាការឈូសឆាយដីព្រៃភ្នំ និ​ង ធ្វើប្រាសាទនៅក្នុងព្រៃនោះ  លោកមិនបានដឹងថាក្រុមហ៊ុននោះ  គេធ្វើអ្វីខ្លះទេ ។ ការឈូសឆាយដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នេះបើតាមដឹងប្រហែលជា គេមានច្បាប់ពីថ្នាក់លើ  ។  ទោះជាមានការរុករានទន្ទ្រានព្រៃភ្នំបែបនេះក៏ដោយ ក៏គេមិនទាន់ឃើញ មានធ្វើអ្វីជាដុំកំភួននៅឡើយដែរ  ព្រោះនៅកន្លែងធ្វើប្រាសាទកំពុងចាក់ពង្រីកដី និង ធ្វើគ្រឹះប្រាសា​ទ​  និង ធ្វើផ្លូវចូលទៅកាន់ទីតាំងនោះ ។

 

មហាជនពិតជាមានការងឿងឆ្ងល់ពេកណាស់  ហើយចោទសួរថាទីតាំងនោះ មិនដឹងស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ដែរឬបែ​ប​ណា​នោះទេ ហើយការឈូសឆាយដីព្រៃធម្មជាតិបែបនេះ ជាការវិនិ​យោ​គផ្នែកអចលនទ្រព្យឬ ?  តើអាជ្ញាខេត្ត និង មន្ត្រីពាក់ព័​ន្ធដូចជាងាប់សសៃណាស់ សង្ស័យត្រូវថ្នាំឧកញាហើយមិនដឹង ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com