ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ៤ គម្រោង ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ មានចំនួន៤ឃុំដូនតី ឃុំវាលម្លូរ ឃុំកណ្តោលជ្រុំ និង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ)ព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះនៅសាលាស្រុកពញាក្រែកខេត្តត្បូងឃ្មុំ  បានធ្វើការរៀបចំដំណើរការដាក់ដេញថ្លៃជាសាធារណៈនូវគម្រោងសា្ថបនានិងសាងសង់ផ្លូវចំនួន០៤ខ្សែរួមមានឃុំដូនតីសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មឃុំវាលម្លូរសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មឃុំកណ្តោលជ្រុំសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៤៤៩មនិងឃុំកក់សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣៥០ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកពញាក្រែកក្រោមវត្តមានលោកសុខមករាអភិបាលរងស្រុកពញាក្រែកលោកវ៉ាគឹមហេងនាយកទីចាត់ការផែនការនិងវិនិយោគខេត្តដោយមានការចូលរួមពីលោកនាយករងទីចាត់ការផែនការនិងវិនិយោគខេត្តមេឃុំនិងគណកម្មការឃុំទាំងមន្រ្តីបច្ចេកទេសតំណាងក្រុមហ៊ុនដេញថ្លៃនិងអ្នកពាក់ព័ន្ធផងដែរ

នាឱកាសនោះលោកសុខមករាបានមានប្រសាសន៏លើកឡើងដោយសង្កត់ធ្ងន់ថារាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនីធិឃុំ/សង្កាត់ចាំបាច់ត្រូវអនុវត្តន៏គោរពតាមគោលការណ៏អោយបានត្រឹមត្រូវទៅតាមនីតិវិធីលទ្ធកម្មដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនីធិឃុំ/សង្កាត់ជាធរមានធានាបានតម្លាភាពយុត្តិធម៌គុណភាពដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។

ដោយបន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃរបស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមកលោកសុខមករាក៏បានមានប្រសាសន៏បន្ថែមថាតាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់នេះគឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃខណៈប្រធានគណៈកម្មការលទ្ធកម្មយល់ព្រមទទួលយកគម្រោង

នាឱកាសនោះដែរលោកវ៉ាគឹមហេងនាយកទីចាត់ការផែនការនិងវិនិយោគខេត្តមានប្រសាសន៏ថាក្រោយពីដំណើរការដេញថ្លៃត្រូវបានបញ្ចប់សូមលោកលោកស្រីជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយធ្វើយ៉ាងណាអនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះប្រកបដោយគុណភាពបម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែងទន្ទឹមគ្នានេះសូមបន្តចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជូនតាមវិធានរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីផុតពីជំងឺកូវីដ១៩

សូមជម្រាបថា៖ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងស្ថាបនានិងសាងសង់ផ្លូវទាំង០៤ខ្សែខាងលើនេះសម្រាប់គម្រោងឃុំដូនតី  សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មបានទៅលើលោកហួតឆៃលីមជាតំណាងក្រុមហ៊ុនហួតឆៃលីមមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៤/ ឃុំវាលម្លូរសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣០០មបានទៅលើលោកសៅបូរ៉ាស៊ីជាតំណាងក្រុមហ៊ុនសៅលីនដាមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៥/ ឃុំកណ្តោលជ្រុំសាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៤៤៩មបានទៅលើលោកសៅបូរ៉ាស៊ីជាតំណាងក្រុមហ៊ុនសៅលីនដាមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៤និងឃុំកក់សាងសង់ផ្លូវបេតុងអាមេ០១ខ្សែរមានប្រវែង៣៥០បានទៅលើក្រុមហ៊ុនហ៊ន់សោភ័ណ្ឌមានប៊ីតដាក់ចូលរួមពីក្រុមហ៊ុនដេញថ្លៃចំនួន០៥សរុមក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន១៨ប៊ីតផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com