ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់ ​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ខេត្តព្រៃវែង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់ ​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ខេត្តព្រៃវែង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បាន​បញ្ជាក់ថា ឈ្មួញ​២​នាក់​បងប្អូន​នេះ​តែង​រត់ការ​បើកផ្លូវ​ជាមុន​ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល ហើយ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុង​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង បានចាត់ទុក​ពួកគេ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​។ មានការ​កត់សម្គាល់ថា កន្លងមក​សមត្ថកិច្ច​ក្នុង​ខេត្តក្រចេះ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកឈើ​មួយចំនួន​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ប៉ុន្តែ​សម្រាប់​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ តែង​គេច​ផុតពី​ការបង្ក្រាប​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃ​ចេញពី​តំបន់​ស្រែ​ស្បូវ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង យ៉ាង​រលូន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ក្រុង​ក្រចេះ ព្រមទាំង​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង យ៉ាង​ស្រួលៗ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​លើកឡើងថា ចាប់តាំងពី​លោក ទ្រី សុភ័ក្ត្រ ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ រួចមក​គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ហើយ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​កែច្នៃ​ពី​តំបន់​ស្រែ​ស្បូវ ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចូលទៅ​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ កំពុងតែបន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com