ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» នៅភូមិទួលពង្រ ពិតជាថ្លើមធំមែន ហ៊ានលុបប្រឡាយធម្មជាតិ

ភ្នំពេញ ៖ ប្រឡាយមេមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ និង ខណ្ឌមានជ័យ ជាប្រឡាយធម្មជាតិ ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បង្ហូររំដោះទឹកចេញពីតំបន់ទួលពង្រ និង ខណ្ឌពោធិ៍សែនជ័យស្ទើរតែទាំងមូលផងដែរ ។ ពិតជាថ្លើមធំមែន ក្រុមហ៊ុនសំណង់ផ្ទះល្វែងយីហោ «តាតា TATA» កំពុងតែចាក់ដីរំលោភយកប្រឡាយមេសម្រាប់រំដោះទឹកដ៏សំខាន់មួយ នៅជាប់និងទីតាំងរបស់ខ្លួន ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពុំមាននរណាហ៊ានប៉ះពាល់ជាមួយម្ចាស់សំណង់ផ្ទះល្វែងមួយនោះឡើយ ។ ហើយម្ចាស់សំណង់ខាងលើថែមទាំង បញ្ជាឲ្យកូនចៅដេញវាយ មន្រ្តីអាជ្ញាធរសង្កាត់ចោមចៅ១ បានរត់ផាសក្រញាំ ស្ទើរតែមិនរួចខ្លួន ខណៈចុះទៅធ្វើការត្រួតពិនិត្យ និង វាស់វែងដីប្រឡាយ បន្ទាប់ពីទទួលបានព័ត៌មានថា ក្រុមហ៊ុននេះចាក់ដីលុបរំលោភយកប្រឡាយទឹកមួយនេះ ។ ប៉ុន្តែពេលនេះត្រូវបានក្រុមហ៊ុនសំណង់ផ្ទះល្វែង «តាតា TATA» មួយនេះចាក់ដីរំលោភ ដែលមុននឹងចាក់ បានសុំច្បាប់ទៅកាន់អាជ្ញាធរខណ្ឌ និងសង្កាត់ចាក់តែត្រឹមដីរបស់ខ្លួនប៉ុណ្ណោះ លុះក្រោយពេលបានច្បាប់អនុញ្ញាត បែរជាចាក់រំលោភយកទាំងប្រឡាយថែមទៀតបែបនេះ ។ លោកកង វង ចៅសង្កាត់ចោមចៅទី១ បាននិយាយថា បញ្ហានេះលោកបានដឹងថា ក្រុមហ៊ុននេះមិន ត្រឹមតែចាក់ដីលុបរំលោភយកដីបឹង និងប្រឡាយប៉ុណ្ណោះទេ តែបានរំលោភយកដីមេភូមិ និង ដីប្រជាពលរដ្ឋថែមទៀតផង ។ ក្រោយពេលទទួលបានដំណឹងនេះភ្លាមៗ លោកបាននាំកម្លាំងចុះទៅធ្វើការត្រួតពិនិត្យវាស់វែងប្រឡាយនោះថែមទៀតផង ប៉ុន្តែពេលទៅដល់ត្រូវបានក្រុមហ៊ុននោះស្ដីឲ្យថា  «ចៅសង្កាត់នឹងគ្មានសិទ្ធិអីទៅមើលកន្លែងនឹង គ្មានសិទ្ធិអីទៅនិយាយរឿងនិងទេ មានតែសូរិយោដីខណ្ឌ និង ចៅហ្វាយខណ្ឌទេ » ។ ពេលនោះលោកចៅសង្កាត់ក៏បានតបវិញថា អាជ្ញាធរដែនដីចុះមើល ឬអត់មិនចាំបាច់ស្នើសុំអ្នកឯងទេ អ្នកឯងបំពានហើយឲ្យគេធ្វើលិខិតស្នើសុំអ្នកឯងទៀត។ លោកចៅសង្កាត់បានបន្តថា បឹងនោះឈ្មោះ «បឹងហា» ដែលមានទទឹង ៥៧ម៉ែត្រ ក្នុងនោះកាត់ ចេញជាផ្លូវម្ខាង ១៥ម៉ែត្រ និងប្រឡាយមេ ២៧ម៉ែត្រ ប៉ុន្តែពេលនេះត្រូវចាក់លុបជិតអស់ហើយ ។ ដោយឡែក កាលពីថ្ងៃទី៣ ខែធ្នូ ម្សិលមិញកម្លាំងសង្កាត់ និងសូរិយោដីខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យមើលម្ដងទៀត ហើយពេលកំពុងបាញ់ពង់ឲ្យចាក់ដីត្រឹមនេះត្រឹមនោះ តែទើបតែបាន ១ប៉ុណ្ណោះ ស្រាប់តែម្ចាស់ក្រុមហ៊ុន បានប្រើឲ្យកម្មកររបស់គាត់លោតធាក់ពង់ចោលអស់ ហើយកម្មកររបស់គេមានរហូតដល់ជាង ១០០នាក់ឯណោះ។ ជាងនេះទៀត លោកចៅសង្កាត់ និងមន្រ្តី ត្រូវក្រុមនោះដេញវាយទៀតផង ហើយការប្រមាថកាតទានខ្លាំងណាស់មកលើអាជ្ញាធរ។ ទាក់ទងទៅកាន់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃត្រង់ទី៤ ខែធ្នូនេះ ហើយលោកបានប្រាប់ថា «អូនឯងសួររឿងក្រុមហ៊ុន តាតា ចាក់លុបបឹងយ៉ាងម៉េច អាជ្ញាធរណា ទៅឲ្យគេលុបបឹងម៉េច មានអាជ្ញាធរណាអនុញ្ញាតឲ្យគេលុបបឹង ដីរបស់គេ បើដីគេមានកម្មសិទ្ធិ អាហ្នឹងដូចជា ស្រះ ថ្លុក អាហ្នឹងគេលុបរបស់គេបានទៅធ្វើម៉េច បើអូនឯងនិយាយថា គេលុប បឹងវាករណីខុសបាត់ហើយ អាហ្នឹងអាជ្ញាធរណាអនុញ្ញាតឲ្យលុប»។ តែលោកអភិបាលខណ្ឌ បានបញ្ជាក់ថា លោកនឹងចាត់ឲ្យអភិបាលរងលោក ប៉ាង លីដា ចុះទៅពិនិត្យមើល ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com