ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ( សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ ជាអាទិភាពចំបងទាមទារអោយមានការ ដោះស្រាយជាបន្ទាន់ )

ខេត្តកណ្តាល ៖ សុវត្ថិភាពចរាចរណ៍  ជាបញ្ហាសុភាពសាធារណៈ  ដែលជាអាទិភាពចំបង ទាមទារអោយមានការដោះស្រាយ ជាបន្ទាន់ នេះជាការលើកឡើង  របស់ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល  និងជាប្រធានអនុគណៈក​ម្ម​ការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាល ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៤  ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០​១​៩នេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច និងសិស្សានុសិស្សចូលរួមជាង ៥០០នាក់ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គោលបំណងនៃការប្រារព្ធទិវានេះឡើង គឺមិនគ្រាន់តែចូលរួមរំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពញ្ញាក់ស្មារតីប្រជាជន  ឱ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពី បើកបរធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរ ហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព ការបត់ ឬជែងទាំងប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលស្រវឹង ការដឹកលើសទម្ងន់កំណត់ ការមិនពាក់មួកសុវត្តិភាព ឬការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដើម ។

ឯកឧត្តមបានបន្តថា ក្នុងទិវានេះវាបានជួយជំរុញ  និងលើកទឹកចិត្តឱ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបតាមបំណងរបស់រាជរដ្ឋាភិបាល  និងអង្គការសហប្រជាជាតិ  ដែលកំណត់យកថ្ងៃអាទិត្យសប្តាហ៍ទី៣ នៃខែវិច្ឆិកាជារៀងរាល់ឆ្នាំ ។

លោក ម៉ឹង យូឡេង  ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល  និងជាប្រធាន លេខា​ធិកា​រ​ដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាលបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្នុងទឹកដីខេត្តកណ្តាល មានចំនួន ១៦៩ករណី ថយចុះ ៧ករណី ស្មើនឹង ៤% ក្នុងនោះកម្រិតស្រាលចំនួន ៥៨ករណី បណ្តាលឱ្យមនុស្សរងរបួសចំនួន ១១៩នាក់ ថយចុះចំនួន ៤នាក់ស្មើនឹង ៣% ក្នុងនោះស្រីចំនួន ១៥នាក់ ។

សូមជម្រាបថា ក្នុងទិវានេះ ក៍មានរៀបចំនិមន្តព្រះសង្ឃ ប័ង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ និងមានចែកមួក សុវត្ថិភាពផងដែរ  ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com