ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្ដារនីតិសម្បទា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ចៀសឆ្ងាយពីគ្រឿងញៀន។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ខេង បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធនឹងការពង្រឹងយន្តការជាប្រព័ន្ធពីថ្នាក់រាជធានីខេត្ត ដល់ថ្នាក់ក្រុង ខណ្ឌ ស្រុក និងឃុំ/សង្កាត់ គឺជាការងារចាំបាច់ និងត្រូវតែធ្វើឱ្យបាន ព្រោះថា បើគ្មានយន្តការត្រឹមត្រូវ និងច្បាស់លាស់ទេនោះ ការដឹកនាំ គ្រប់គ្រង និងដូចជាការផ្តល់សេវាផ្សេងៗក៏មានការលំបាក និងពុំមានប្រសិទ្ធភាពដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បន្ថែមលើការពង្រឹងយន្តការ ពិសេសយន្តការសម្រាប់ជួយផ្តល់ការសម្របសម្រួល គាំទ្រលើកទឹកចិត្ត និងជំរុញអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទា។ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គួរបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការដឹកនាំ និងតម្រង់ទិស ដូចជា ការជួបប្រជុំការរៀបចំឯកសារគោលពាក់ព័ន្ធសំខាន់ៗ ការចុះតាមដាន និងវាយតម្លៃ»

សម្ដេចក្រឡាហោម បានបន្ដថា ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមជ្ឈមណ្ឌលជាតិមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន ក៏ដូចជា ការផ្តល់សេវានៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកមន្ទីរជាតិ មានសុក្រឹត្យភាព និងមានប្រសិទ្ធភាព ពិសេសមានភាពជឿជាក់ ដែលអាចទាក់ទាញឱ្យអ្នកញៀនគ្រឿងញៀន ឬក្រុមគ្រួសារ ចង់មកទទួល ឬចង់បញ្ជូនកូនចៅ ឱ្យមកទទួលការព្យាបាល និងស្តារនីតិសម្បទា។

សម្ដេចក្រឡាហោម បានបន្ថែមថា ជាមួយគ្នានេះ គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក៏គួរធ្វើការពិនិត្យ និងដោះស្រាយឱ្យបាននូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបញ្ជូនអ្នកញៀនគ្រឿងញៀន ឱ្យទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទា ដែលកន្លងមកនេះ ច្រើនមានការមើលបំណាំគ្នា ច្រើនលើកយកបញ្ហាច្បាប់ធ្វើជារនាំង ដែលបញ្ហានេះ គួរត្រូវបានសម្រួល ពិសេសគួរត្រូវបានលើកទឹកចិត្តតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ/សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យមូលដ្ឋានមានលទ្ធភាព ក្នុងការលើកទឹកចិត្ត និងបញ្ជូនអ្នកញៀនគ្រឿងញៀនឱ្យទៅទទួលសេវាព្យាបាល និងស្តារនីតិសម្បទាទាំងនៅតាម សហគមន៍ នៅតាមមណ្ឌល បណ្តោះអាសន្ន និងនៅមជ្ឈមណ្ឌលជាតិ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com