ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស អញ្ជើញជាអធិបតីភាពក្នុងពិធី បើកការរដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖  នាព្រឹកថ្ងៃសៅរ៍ ទី១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧  ខែធ្នូ  ឆ្នាំ២០១៩  ឯកឧត្ដមប្រាក់  សុខុន  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងការបរទេស  និង សហប្រតិបត្តិការអន្តរជាតិ  អញ្ជើញជាអធិបតីភាពក្នុងពិធី បើកការរដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង  ១០៨០០ម៉ែត្រ  ទទឹង ៦ម៉ែត្រ  ស្ថិតនៅក្នុង ឃុំព្រែកអំបិល  ស្រុកស្អាង  ខេត្តកណ្ដាល ។

ក្នុងពិធីបើកការដ្ឋានសាងសង់នេះ  ឯកឧត្ដមប្រាក់  សុខុន មានប្រសាសន៍ថា ការសាងសង់ផ្លូវបេតុងនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំព្រែកអំបិល  ហើយផ្លូវនេះ សាងសង់រួចរាល់ជាស្ថាពរនៅនាពេលខាងមុខ គឺមុនចូលឆ្នាំខ្មែរ  ការសាងសង់ផ្លូវបេតុងខាងលើនេះ គឺសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិ  ។

ឯកឧត្ដមបានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ នៅពេលដែលផ្លូវបេតុងមួយខ្សែនេះ សាងសង់រួចរាលជាស្ថាពរ  សូមបងប្អូនប្រជាពលរដ្ឋ ជួយចូលរួមថែរក្សាផ្លូវទាំងអស់គ្នា  ដោយមិនត្រូវដឹកលើសទម្ងន់  បើកបរលើសល្បឿនកំណត់ ដោយចូលរួមគោរពច្បាប់ ចរាចរណ៍  បើកបរពាក់មួកសុវត្ថិភាព  និង យោគយល់អធ្យាស្រ័យខ្ពស់ក្នុងការបើកបរ ។

នាឱកាសនេះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល​ ដែលតែងតែយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ មិនថា ទីជិតឬទីឆ្ងាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលមិនដែលទុកចោលឡើយ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គសេនាមហាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានអភិវឌ្ឍប្រទេសកម្ពុជា តាំងពីគ្មានផ្លូវដែលល្អសម្រាប់ធ្វើដំណើរ រហូតមានផ្លូវ កៅស៊ូ ផ្លូវបេតុង និងផ្លូវទូរគមនាគមន៍ដ៏សំខាន់ៗជាច្រើនទៀតគ្រប់ទីកន្លែង សម្រាប់ប្រជាពលរដ្ឋ អាជីវករ និងឈ្មួញធំៗ អាចងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញជាដើម  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com