ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

សូកលុយឡើងធ្វើមន្ត្រី ពេលបានទ្រព្យនិងអំណាចពេញដៃ ផ្គាប់​ចិត្ត​ស្រីចុះចោលប្រពន្ធកូន

ខេត្តកំពង់ធំ៖រឿងប្រពន្ធលោកមេប៉ុស្តិ៍ទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ សុខចិត្តចិញ្ចឹមកូនពីរ និងរ៉ាប់រងបំណុលជាង១០មុឺនដុល្លារដែលបានខ្ចីពីធនាគារយកមកបំពេញ កិត្តិយសនិងផ្គាប់ចិត្តប្តី អោយមានមុខមាត់និងតួនាទីជាមន្រ្តី តែភាពឡូយឆាយនិងមុខដំណែងធ្វើអោយបុរសអាយុជាង៥០ឆ្នាំរូបនោះ ក្លាយជាធុងទឹកឃ្មុំនៃពពួកពីងពាងទាំងឡាយនេះជាការរៀបរាប់របស់ស្រ្តីជាប្រពន្ធ កាលពីយប់ថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២២ កន្លងទៅនេះ។

លោក ពាន ផាន់និត(ហៅម៉ៅ)មានតួនាទីជាមេប៉ុស្តិ៍ទំរីង ស្ថិតនៅភូមិទំរីង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានស្រ្តីជាប្រពន្ធប្តឹងទៅកាន់អង្គភាពសមីនិងស្ថាប័នតុលាការ ក្នុងរឿងផិតក្បត់ ដែលបានចុះចោលប្រពន្ធជាច្រើនខែ ដោយនាំយកទ្រព្យសម្បត្តិជាច្រើន ទៅសោយសុខជាមួយសាហាយស្មន់របស់ខ្លួន ដែលជានារីបម្រើការងារនៅហាងផឹកសុីមួយកន្លែងក្នុងខេត្តកំពង់ធំ។

លោកស្រីបន្តទៀតថា លោក ពាន ផាន់និត(ហៅម៉ៅ)ជាបុរសពោះម៉ាយ និងរូបគាត់ជាស្រ្តីមេម៉ាយក្នុងអំឡុងឆ្នាំ២០១៣ពួកគាត់ទាំងពីរនាក់បានចាប់ដៃគ្នាសែនព្រេនធ្វើជាប្តីប្រពន្ធដោយមានចាស់ទុំទាំងសងខាងដឹងឮនិងមានសៀវភៅគ្រួសារទៀតផង។ក្នុងជីវភាពជាប្តីប្រពន្ធផ្អែមល្ហែមបានតែដំបូងប៉ុណ្ណោះ ជារើយៗលោកម៉ៅតែងតែដើរផឹកសុីនិងប្រើហិង្សាមកលើរូបគាត់ តែមិនបានចុះចោលផ្ទះដូចពេលនេះទេ ក្រោយពេលមានហិង្សាម្តងៗ គាត់តែងលូនក្រាប សុំខមាទោស ឪពុកម្តាយ របស់ខ្ញុំនិងសុំជានា គ្នាវិញ។លោកស្រីបន្តទាំងហូរទឹកភ្នែកទៀតថាដើម្បីបំពេញមុខមាត់ប្តីនិងកិតិ្តយសប្តីនឹងគិតថាគាត់កែរប្រែហើយ លោកស្រីសុខចិត្តខ្ចីលុយធនគាររាប់មុឺនដុល្លារដើម្បីរត់ការយកដំណែងមេប៉ុស្តិ៍ និងទិញរថយន្តទំនើបមួយគ្រឿង ម៉ាក់ធុនត្រាអោយគាត់ទៀតផង។

ក្នុងឆ្នាំ២០២០ដំណែងមេប៉ុស្តិ៍ធ្លាក់មកដូចបំណង តែចរិកផិតក្បត់របស់ប្តីមិនបន្ថយទេគឺរឹតតែបន្ថែម ដំណែងមេប៉ុស្តិ៍រកលុយបានកាន់តែច្រើន ធ្វើអោយគាត់ភ្លើតភ្លើនភ្លេចអស់ប្រពន្ធកូន ទៅរស់នៅសោយសុខជាមួយនឹងសាហាយស្មន់ ដល់ថ្នាក់បែកធ្លាយរូបភាពផ្អែមល្ហែមស្រើបស្រាល ធ្វើអោយនាងខ្ញុំស្ទើរគាំងបេះដូងស្លាប់ម្តងៗទៀតផង។

លោកស្រីអំពាវនាវសូមក្រសួងមហាផ្ទៃ និងលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មានវិធានការនិងចាត់អធិការកិច្ច សើបអង្កេតរឿងនេះផង ដើម្បីកុំអោយប៉ះពាល់ដល់កិតិ្តយស នគបាលជាតិ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com