ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពីរ ស្រុក​ពេជ្រ​ចិន្តា និង​ស្រុក​កោះ​ញែក​ឆ្លងកាត់​តាម​ច្រក​ដាក់​ដាំ​ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គ្រេង​ដោយ​គ្មាន​ការទប់ស្កាត់

ខេត្តមណ្ឌលគិរី មួយរយៈពេលកន្លងមកក៏ដូចពេលបច្ចុប្បន្នថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិកែនប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់បំផ្លាញដើមឈើធំធំក្នុងតំបន់ព្រៃភ្នំ តំបន់ដែនជំរកសត្វព្រៃ កាប់ អារ ជ្រៀកឈើ មានប្រភេទឈើក្រហម ទៅជាឈើឃ្លុំមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញតាមរថយន្ត ឆ្លងកាត់តាមច្រកទ្វាដាក់ដាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន មិនដែលឃើញមានអស់លោក មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណាឡើយ។ គឺជុំនាញសង្ងំទទួលលាភសក្ការៈ ស្ងាត់ឈឹងមិនរំខានដល់ពួកអស់លោកទេ។

ប្រភពស្និទ្ធនឹងឧក្រិដជនបំផ្លាញព្រៃឈើបានបង្ហើបថាខេត្តមណ្ឌលគិរី ជាក់ស្តែងពេលបច្ចុប្បន្ន មានបុគ្គលពីរនាក់

.​ឈ្មោះ រិទ្ធ .​ឈ្មោះ ភារម្យ  និងបក្ខពួកជាច្រើននាក់ទៀតកំពុងតែរត់ការដោះដូរថ្នូរឈើជាលុយចែកជូនជាលាភសក្ការះដល់មន្ត្រីតាំងពីមូលដ្ឋានភូមិឃុំរហូតដល់ទូទាំងខេត្ត ជាពិសេសស្នាក់ការបរិស្ថានស្រុកកោះញែកនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះញ៉ែក កន្លែងស្តុបឈើនៅមិនឆ្ងាយទេ ដែលចូលតាមច្រកក្រោយរ៉បបរិស្ថានផ្លូវដីក្រហមខាងស្ដាំដៃតាមផ្លូវការ៉ាស់សាំងចូលទៅក្រុមហ៊ុន(វីដា)ចំងាយប្រហែលជាង២.៥គីឡូម៉ែត្រពីស្នាក់ការនិងមូលដ្ឋានខាងលើមានគំនឈើពាសពេញព្រៃ។ហើយក្រុមឈ្មួញដឹងអនុផលព្រៃឈើចេញបន្តជារៀងរាល់យប់ពីចំណុចនេះ តាមរថយន្តធុនដ្រានិង រថយន្តបែនធំៗ តាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវវៀតណា។

ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក បន្តលើកឡើងថា ដោយ សារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអពើពុករលួយ ទទួលលាភសក្ការៈ រួចបើកដៃអោយក្រុមឈ្មួញដុះស្លែទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថានដែលមានស្នាក់ការនៅខាងមុខតែម្ដង បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃក្នុងស្រុកកោះញ៉ែកខ្លះទៀតនៅស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី

ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១១/១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការររដោះជំនាញទាំងអស់ក្នុងខេត្តទើបមេឈ្មួញជនល្មើសបំផ្លាញព្រៃឈើដឹកជញ្ជូនបទល្មើសរបស់ពួពួកគេឆ្លងដែនឆ្ឆ្ពោះទៅកាន់៊វៀតណាមបានដោយរលូនមិនរំខានដល់ជុំនាញសមត្ថកិច្ចឡើយ។

បើតាមប្រភពបានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងប្រើរថយន្តប្រមាណជាង១០ទៅ២០គ្រឿងដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹកស្រឡៅ សុក្រំ ឈ្លិចនិងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ

ក្នុងករណីខាងលើនេះបើសិនជាមិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកទ្វាដាក់ដាំគណៈអភិបាលស្រុកកោញ៉ែក ឯកឧត្តម ថង សាវុធ គណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហេន បូណារ៉ែន មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រធានមន្ទីរកសិកម្មខេត្ត និងឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនមានការទប់ស្កាត់នោះទេ ពិតណាស់ក្រុមឈ្ឈ្មួកាប់អាជ្រៀកដឹកជញ្ជូនបទល្មើសឆ្លងដែនទៅទៅវៀតណាដូចពេលបច្ចុប្បន្ននេះអញ្ចឹង ព្រៃឈើនៅតំបន់ខសងលើនឹងរលាយបាត់បងអស់ជាពុំខាន។

អាស្រ័យហេតុនេះសូមឯកឧត្តមរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់មេត្តាចាត់កម្លាំងអធិការកិច្ចចុះម្កកបង្ក្រាបជាបន្ទាន់ផងទានដើម្បីទប់ស្កាត់បទល្មើសដ៏កាចសាហាវបំផ្លាញព្រៃឈើទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យបែបនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com