ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។ => បទល្មើសនេសាទកើតឡើងពេញបន្ទុកក្នុងខេត្តតាកែវមានចំនួនបីស្រុកសមត្ថកិច្ច ជំនាញនិងមន្ត្រីពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់...! => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងលើកទឹកចិត្តមន្ត្រី។
0

ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ ២០២២នេះ លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ព្រមទាំងលោកលោកស្រី ស្នងការរង នាយនាយរងការិយាល័យ អធិការអធិការ រង ស្រុក ស្ទឹងត្រង់និងសហការី បាននាំយកនូវ ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ នគរបាល ជាតិ និងលោកជំទាវ ប្រគេនដល់ព្រះ សង្ឃ គង់នៅវត្តចំនួន០៤ : មានវត្តឧប្បុល្លគិរីហៅវត្តទួលសំបួរ , វត្តគិរីរង្សី , វត្តគិតីសុវណ្ណរាម និងវត្តឥន្ទមុន្នីវ័ន្ត ដែលវត្តទាំង០៤នេះស្ថិតនៅក្នុង ឃុំទួលសំបួរ ស្រុក ស្ទឹងត្រង់

ការប្រគេនទេយ្យទាន បច្ច័យ និងអំណោយផ្សេងៗ រួមមាន÷

វត្តចំនួន០៤ ក្នុងមួយវត្តប្រគេនទេយ្យទានដូចជា : អង្ករ ១បេ ៥០គីឡូ , ប្រេងម៉ាស៊ូត១កាន, ទឹកក្រូច ០៣កេស, មី០៣កេស, ទឹកសុទ្ធ ០៣កេស, ម៉ាស់០៨ប្រអប់ , ត្រីខ០២យួរ , ទឹកត្រី ០២យួរ និងទឹកសុីអុីវ០២យួរ

ប្រគេនបច្ច័យកសាង ក្នុង មួយវត្ត បច្ច័យ ២០០,០០០៛

ប្រគេនបច្ច័យព្រះសង្ឃ សរុបចំនួន១៩អង្គ ក្នុង មួយអង្គបច្ច័យ ៥០,០០០៛ និងស្លាដក០

តាជី យាយជី សរុបចំនួន១១០នាក់ ក្នុងម្នាក់ៗ បច្ច័យ ចំនួន២០,០០០៛ និងសារុងចំនួន០១

ជូនថវិកា សមាជិក សមាជិកា ថ្នាក់ ភូមិឃុំ ចំនួន៨៣នាក់ ក្នុងម្នាក់ៗ ទទួល ថវិកា ៥០,០០០៛ សារុង០១ និងទទួលបានគ្រឿងឧបភោគបរិភោគជារួមមាន: ទឹកក្រូច ១០កេស, ទឹក សុទ្ធ ១០កេស, មី១០កេស និងម៉ាស់ ១០ប្រអប់

បងប្អូន ខ្មែរ ឥស្លាម នៅតាមតំបន់ទាំងបី ចំនួន១២នាក់ ក្នុងម្នាក់ៗ ទទួល បាន ថវិកា ៥០,០០០៛ សារុង០១ និងក្នុងមួយតំបន់ទទួលបាន ទឹកក្រូច ០៣កេស, ទឹកសុទ្ធ ០៣កេស , មី០៣កេស និងនំធុង០៣ធុង

កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ទួលសំបួរ ចំនួន ០៦នាក់ ក្នុង ម្នាក់ ៗទទួលបាន ថវិកា ៥០,០០០៛ សារុង០១ និងទទួលបានរួមដូចជា ទឹកសុទ្ធ ០២កេស , ទឹកក្រូច ០២កេស, មី០២កេស និងម៉ាស់០៤ប្រអប់

កម្លាំង ប្រជាការពារ ចំនួ ន១២នាក់ ក្នុងម្នាក់ៗ ទទួល បាន ថវិកា ២០,០០០៛ សារុង០១ និងទទួលបានរួមដូចជាទឹកសុទ្ធ ០២កេស , ទឹកក្រូច ០២កេស , មី០២កេស និងម៉ាស់០៤ប្រអប់ ផងដែរ
សរុប ជាថវិកា ទាំងអស់ ចំនួន ១៤,៤៩០,០០០៛

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com