ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ពលរដ្ឋនាំគ្នាដាក់ការសង្ស័យ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ជាអ្នកកាងបទល្មើសល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយមើលទៅ បានគ្មាន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះធ្វើការបង្រ្កាប!

ខេត្តកំពង់ចាម ÷ ឈ្មោះ វ៉ាន់ ជាម្ចាស់ទីតាំងល្បែងមួយនេះមានខ្នងបង្អែកធំហើយ បានមានទីតាំងសម្រាប់ផ្លាស់ប្ដូរលេងមានច្រើនកន្លែងនោះ(ទី១)ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិគីឡូបី (ទី២)នៅភូមិព្រះ (ទី៣)ស្ថិតនៅភូមិអណ្ដូងស្វាយ ទីតាំងល្បែងនេះស្ថិតនៅក្នុងទឹកដី ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តែម្តងបច្ចុប្បន្ននេះ នៅតែបន្តបើកល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់យ៉ាងសកម្ម ទោះបីមានអ្នកសារព័ត៌មាន ជាច្រើនអង្គភាព បានចុះផ្សាយពាក់ព័ន្ឋទីតាំងល្បែងខុសច្បាប់របស់ ឈ្មោះ វ៉ាន់ ម្នាក់នេះយ៉ាងណាក៍ដោយ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ នៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ! ឬមួយអាងឪពុក ជាស្នងការនគរបាលខេត្តកំពង់ចាម ទេដឹង? បានហ៊ានបណ្តោយឲ្យទីតាំងល្បែងមួយនេះបើកលេងយ៉ាងអនាធិបតេយ្យ។

បើយោងតាមប្រជាពលរដ្ឋនិងអ្នកធ្លាប់បានចូលទៅលេងល្បែងនៅទីកន្លែងនោះរាយការណ៍មកថា ÷ ឈ្មោះ វ៉ាន់ ជាម្ចាស់ទីតាំងល្បែងខាងលើនេះ កំពុងតែកៀងគរគ្នីគ្នាមកជួបជុំ!បើកល្បែងខុសច្បាប់ នៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានយ៉ាងរំភើយ! ឬមួយដោយសារឈ្មោះ វ៉ាន់ ម្ចាស់ទីតាំងល្បែងមួយនេះ បានផ្ដល់លាភសក្ការៈប្រចាំខែ ទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាថ្នូរដើម្បីមិនឲ្យបង្រ្កាប!ទីតាំងល្បែងមួយនេះហើយ ទើបម្ចាស់ទីតាំងល្បែងមួយនេះហ៊ាននាំគ្នាបើកលេងជល់មាន់ ភ្នាល់ចាក់លុយ ក្នុង១គូៗ រាប់ លាន.រៀល) ទៅដល់ រាប់ ពាន់.ដុល្លារ.ចំណែកអាប៉ោងក៍ចាក់លុយធំៗដូចគ្នាផងដែល ហើយទីតាំងល្បែងមួយកន្លែងនេះបើកលេងតែងតែនាំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយហាក់ដូចមិនខ្លាចញញើត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការបង្រ្កាបនោះឡើយ។

ជុំវិញករណីនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បាននាំគ្នាធ្វើការសំណូមពរទៅដល់ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល់ ជាស្នងការនគរបាលខេត្តកំពង់ចាមរួមទាំង ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម គួរតែមានវិធានការចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះធ្វើការបង្ក្រាប!ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង បានកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន បច្ចុប្បន្ននេះកំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com