ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

បទល្មើស​បំផ្លាញព្រៃ​ឈើនៅតំបន់​ព្រៃអង់តែន និង​ព្រៃឡង់​ខេត្តកំពង់​ធំ រងការ​កាប់បំ​ផ្លាញយ៉ាង​រាលដាល ​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ

រហូតមកដល់​ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អង់​តែ​ន ស្រុក​សន្ទុក និង​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ យ៉ាង​រាលដាល​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ ហើយ​លោក តុ​ប កក្កដា មាន​ជំនាញ​ខាង​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន យ៉ាង​ប៉ិនប្រសប់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន ខេត្តកំពង់ធំ ប្រឈម​នឹង​ការបំផ្លាញ​គ្មាន​ទីបញ្ចប់ ព្រោះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជឿ​តែ​តាម​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ​។​

​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​នេះ​។ ជាក់ស្ដែង​ប្រធាន​ស្នាក់ការ​បរិស្ថាន​ឈ្មោះ សាន សុឃន ឈរជើង​នៅ​ចំណុច​ភូមិ​ខ្មោច ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​និង​ជនល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់ យ៉ាង​រាលដាល​ហើយ​នៅពេល​ប្រជាពលរដ្ឋ​ដឹកឈើ​គ្រាក់ ឬ​ដឹកអុស​បន្តិចបន្តួច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ឬ​ការពិន័យ​យ៉ាង​កំរោល ​។ ករណី​លោក សាន សុឃន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ព្រៃ​ឡង់​នៅ​ឃុំ​សុចិត្រ រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​សុចិត្រ បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន ឈ្មោះ សាន សុឃន ឈរជើង​នៅ​ចំណុច​ភូមិ​អូរ​ខ្មោច ឃុំ​សុចិត្រ តែង​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​គ្រាក់ ប​និ្ត​ច​បន្តួច​មក​ធ្វើ​របង​ផ្ទះ​ដោយ​គ្មាន​ការយោគយល់​ឡើយ​ ។ ផ្ទុយទៅវិញ​នៅពេល​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ រថយន្ត​កូរ៉េ ឬ​គោយន្ត​ច្នៃ​យ៉ាង​ពេញបន្ទុក​មិនដែល​ឃើញ​ឈ្មោះ សាន សុឃន ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ការដែល​ឈ្មោះ សាន សុឃន ប្រើ​អំណាច​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​រាប់លាន​រៀល​មិន​សម​នឹង​ទំហំ​បទល្មើស​បន្តិចបន្តួច​ទើប​ប្រជាពលរដ្ឋ​លាតត្រដាង​អំពើពុករលួយ​របស់​ឈ្មោះ សាន សុឃន ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ បាន​ដឹងឮ​នឹង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com