ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកណុប សំអាន ប្រធានការិយាល័យ គយច្រកទំនប់រលក កំពុងធ្វើព្យុះភ្លៀងកាន់តែខ្លាំងឡើងៗ 

តាមសេចក្តីរាយការណ៏  បានឲ្យដឹងថា ក្រោយពីថ្នាក់លើ  ធ្វើការផ្លាស់ប្តូរមេគយមួយចំនួន  ខ្លះចូលនិវត្តន៏លោក ណុប សំអាន ប្រធានការិយាល័យគយ ច្រកទំនប់រលកក៏បង្ហាញក្តី បារម្ភពីការផ្លាស់ប្តូរលោក ចេញពីកន្លែង ខ្លាញ់នោះ ដែរ ។ ប៉ុន្តែក្រោយពីអត់មើលមួយរយៈ មិនឃើញមានឈ្មោះ ត្រូវផ្លាស់ប្តូរ លោកណុប សំអាន បានបន្តធ្វើព្យុះ ភ្លៀង ដដែលដោយគ្មានខ្លាចថ្នាក់លើឡើយ ។ ប្រភពបានបន្ដទៀតថាការដែលលោក  ណុប សំអាន ហ៊ានប្រើអំ ណាច ប្រ ព្រឹត្តអំពើ ពុករលួយឃុបឃិតឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធទំ និញបង់ពន្ធមិន គ្រប់ និងទំនិញខុសច្បាប់តាម ច្រក ទំនប់ រលក កាន់ តែច្រើនឡើងៗបែបនេះ  គឺដោយសារមានការឃុបឃិត  បើកដៃពីសំណាក់មេគយធំៗ នៅក្នុង ខេត្ត ព្រះសីហនុ ផងដែរ។  ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេ នោះគឺលោក ណុប សំអាន មិនហ៊ានឃុបឃិត ឲ្យឈ្មួ ញនាំ ចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ  ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដូចសព្វថ្ងៃ នេះឡើយ។ រឿងអាស្រូវពុករលួយរបស់លោក ណុប  សំអាន ប្រធានការិយាល័យ គយច្រកទំនប់រលក ត្រូវបាន បើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ  ក៏លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ  និងលោក គុណ ញឹម  អគ្គនាយកគយ សម្ងំ! ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ដូច្នេះហើយទើបឈ្មួញធំ ៗសម្រុក នាំចូល ទំនិញ គេច ពន្ធទំនិញបង់ពន្ធមិនគ្រប់  និងទំនិញខុសច្បាប់តាមច្រក ទំនប់រលកកាន់តែច្រើនឡើ ងៗ ព្រោះ មានការឃុបឃិត បើកដៃពីសំណាក់លោក  ណុប សំអាន ដែលកំពុងល្បីល្បាញខាងពុករលួយ។  សូម្បីតែលោក ឱម យ៉ិនទៀង  ប្រធានអង្គភពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេត ទៅលើករណីអំពើពុករលួយតាម ច្រើនរូបភាពរបស់ លោក ណុប សំអាន មេគយ ច្រកទំនប់រលកនៅឡើយដែរ។ប្រភព ដែលស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិ យាល័យគយច្រកទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  បានឲ្យដឹងថា លោក  ណុប សំអាន មុននឹងចូលកាន់តំណែងនេះ គាត់បានចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាប្រធាន ការិយាល័ យគយច្រកនេះ។ដូច្នេះហើយទើបលោក​ណុប សំអានខំ ប្រឹងប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើម ដោយគ្មាន ញញើតអ្វី ទាំងអស់។  បើទោះបីរឿងអាស្រូវពុករ លួយរបស់លោក ណុប សំអាន ត្រូវបានបើក កកា យជាបន្ត បន្ទាប់យ៉ាងណាក៏ដោយ។ ក៏រហូតមក ដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រី ក្រសួង សេដ្ឋ កិច្ចនិង ហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំ!ស្ងៀមធ្វើ មិនដឹង មិនឮ អ្វីទាំងអស់។  សូម្បីតែលោក ឱម យ៉ិនទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករ លួយ ក៏រក្សា ភាពស្ងៀមស្ងាត់ដែរ។ ក្នុងខណៈដែលរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាន ត្រូវបានលាតត្រដាង ជាសាធារ ណៈ នោះ ។ប្រភពបានបន្ដឲ្យដឹងថាមួយរយៈ ចុងក្រោយនេះលោក ណុប សំអាន និងបក្ខពួកបានគាបយក លុយ លើតុក្រោមតុពីពួកគាត់ដែលជា មន្ដ្រីក្រោមឱវាទកាន់តែច្រើនឡើងៗ ធ្វើឲ្យពួកគេប្រឈមនឹងការលំ បាកកាន់ តែខ្លាំង។ ផ្ទុយទៅវិញ លោក ណុប សំអាន និងបក្ខពួកបាន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញ គេចពន្ធ ប្រេង សាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់  និងទំនិញខុសច្បាប់យ៉ាង ពេញបន្ទុក ធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។ ក្នុងចំណោមឈ្មួញដែលនាំចូលទំនិញតាមច្រកទំនប់រលកសព្វថ្ងៃនេះ គឺឈ្មួញ ឈ្មោះ វិចិត្រ ដែលជាសាច់ញាតិមន្ត្រីជាន់ខ្ពស់  ក្នុងក្រសួងការពារជាតិធ្វើសកម្មភាព  ខ្លាំងក្លាជាងគេដោ  យសារមាន ការឃុ បឃិតពីសំណាក់ លោក ណុបសំអានមេគយច្រក ទំ នប់រលកដែលកំពុងល្បី  ល្បាញខាង ប្រព្រឹត្តអំ ពើពុក រលួយជារៀងរហូតមកនោះ  ។ជុំវិញការចោទប្រកាន់ ខាងលើសារពត៌មាន យើង មិនអាចសុំការបំភ្លឺពីលោក  ណុប សំអាន មេគយច្រក ទំនប់រលក ដែលកំពុងល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយបានទេ ដោយសារCallមិន ចូល នៅថៃ្ងនេះ ។

សូមបញ្ជាក់ថា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី  កាលពី​ថ្ងៃទី​២៥​ តុលា ​ឆ្នាំ​២០១៣  សម្តេច​តេ​ជោ​ហ៊ុនសែន  នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង ​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​ ។​ សម្តេច​បាន​មានប្រសាសន៍ថា​លោក​បាន ដឹង​ទាំងអស់​នូវ ​អំពើពុករលួយ ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ  នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា  ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​ បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល  ឯ​ក្រុមហ៊ុន​៤០​ទៀត  ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​ នាំ​ចូលមក​លំបាក​ណាស់​។  ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ ក្រុមហ៊ុន​១០​ ឲ្យ​ជួយ​នាំចូល​ ។  ​បន្ថែម​លើ​នេះ​ សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា  សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​ …​គយ​ស៊ី​ល្មម​ ឆ្អែត​ហើយ​. .​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!! ​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ ទុកពេល​ឲ្យ​ចំនួន​ ៦០​ថ្ងៃ​ឬ​២​ខែ ​ឲ្យ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​  និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ ចោល​នូវ​អំពើពុករលួយ  ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​។

​គួររំលឹកថា លោក អ៊ឹង ជាវែង ជំនួយ ការអគ្គនាយកនៃអគ្គនាយដ្ឋានគយនិង រដ្ឋាករកម្ពុជា និងជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរត្រូវបានACUចាប់ខ្លួនកាលពីម៉ោង៧យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុង រាជធានីភ្នំពេញ ។ បន្ទាប់មកនៅថ្ងៃទី១៦ ខែកក្កដា ទើបលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ វិតិក្រម តាមមាត្រា៥៩២ មាត្រា៥៩៣នៃ  ក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ ប្រឆាំងអំពើពុករលួយ ដែលប្រឈមនឹង ជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com