ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សង្វៀនបញ្ជល់មាន់ដុះស្លែ ដ៏ធំមួយកន្លែងបើកលេងល្បែងភ្នាល់គ្រប់ប្រភេទ ជាយូរយាណាស់មកហើយ តែសមត្ថកិច្ចហាក់បីដូចជាមិនអើពើរចំពោះបញ្ហានេះទាល់តែសោះ ឬក៏ឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋាន

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ កំពុងតែមានការភ័យខ្លាចជារាងរាល់ថ្ងៃ ដោ​យ​សាតែនៅក្នុងភូមិឃុំពួកគាត់ កើតមានសង្វៀនបញ្ជល់មាន់ដុះស្លែ ដ៏ធំមួយកន្លែងបើកលេងល្បែងភ្នាល់គ្រប់ប្រភេទ ជាយូរ​យា​ណាស់មកហើយ តែសមត្ថកិច្ចហាក់បីដូចជាមិនអើពើរចំពោះបញ្ហានេះទាល់តែសោះ ឬក៏ឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋានក្នុង​ស្រុក ?

ប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលទ្រា ឃុំជប់ បាននិយាយស្ទើតែគ្រប់មាត់ថា ! គ្មានអ្នកណាហ៊ានបង្រ្កាបទេ ព្រោះ​លោក ទ្រី និងអធិការស្រុកត្បូងឃ្មុំ ជាមិត្តភ័ក្កស្លាប់រស់នឹងគ្នា តើអ្នកណាហ៊ាន ? ជារៀងរាល់ថ្ងៃមានក្រុមញៀនល្បែងភ្នាល់ជា​ច្រើន ចេញចូលទៅកន្លែងសង្វៀនបញ្ជល់មាន់ របស់ឈ្មោះ ទ្រី និងឈ្មោះ ធា ដែលកំពុងបើកសង្វៀនភ្នាល់មាន់ អាប៉ោង បៀរ ជា​រៀងរាល់ថ្ងៃ ដើម្បីលេងល្បែងភ្នាល់គ្នាដាក់លុយធំៗ និងមានការហ៊ោកញ្ជៀវ យ៉ាងសប្បាយចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ព្រលប់ នៅចំណុចក្នុងចំការចំប៉ី ស្ថិតក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដោយសេរី មិនខ្លាចញញើត សមត្ថកិច្ចប​ន្តិ​​​ចនោះទេ ទោះបីជាកន្លងមក ធ្លាប់មាននគរបាល ជាច្រើនធ្លាប់ចុះទៅដល់កន្លែងនោះក៏ដោយ តែដូចជាមិនមានអ្វីប្លែកប​ន្តិ​ចសោះ កន្លែងមួយនេះនៅតែបន្តបើកលេងល្បែងបានរាល់ថ្ងៃដ៏ដែល ។

ប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើលោកស្នងការខេត្ដត្បូងឃ្មុំថា ! តែលោកស្នងការ អាចមានបញ្ហាអ្វីទេដឹង បានជាកន្លងមកធ្លា​ប់​មានកម្លាំងនគរបាល ដែលជាកូនចៅក្រោមឱវាទរបស់លោក ធ្លាប់ចុះទៅបង្ក្រាបដែរ តែការចុះទៅបង្ក្រាបនោះហាក់បីដូ​ច​​​ជា មិនមានប្រសិទ្ធភាពបន្តិចសោះ គ្រាន់តែប៉ូលីសចេញ ល្បែងបើកលេងបានដ៏ដែល  ។

ប្រជាពលរដ្ឋបានដាក់ជាសំនួរថា! តើម្ចាស់សង្វៀនបញ្ជល់មាន់ និងបើកលេងល្បែងភ្នាល់បៀរអាប៉ោង ចាស់វស្សា ដែលមានឈ្មោះ ទ្រី និងឈ្មោះ ធានេះ មានអំណាចអ្វី ? រឺត្រូវជាអ្វី ? ជាមួយលោកស្នងការខេត្ដត្បូងឃ្មុំ បានជាលោកស្នងការ មិនហ៊ានធ្វើការ​បង្ក្រាប កន្លែងលេងល្បែងមួយនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីសុខសុវត្ថិភាពដល់ពលរដ្ឋបែបនេះ ។

ប្រជាពលរដ្ឋសុំសូមណូមពរដល់ លោក ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ( ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ) ដែលជារៀងរហូតមក លោកតែងតែយកចិត្ដទុក្ខដាក់ គិតគូរពីសុខទុក្ខប្រពលរដ្ឋ សូមលោក ឯកឧត្ដមអភិបាល មេត្ដាជួយមានចំណាត់ការ និងចាត់វិធានការដល់មន្ត្រីក្រោមឱវាទ របស់លោក ឲ្យមានចំណាត់ការបង្ក្រាប កន្លែងលេងល្បែងភ្នាល់ ខា​ង​លើ​ អោយមានប្រសិទ្ធភាពខ្ពស់ផង ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងស្របទៅតាមការដាក់ចេញភូមិឃុំមានសុវត្ថិភាពទាំ​ង​៩​​​​​ចំណុច ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com