ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ បំពាក់កន្សែង ដល់នវកាយរឹទ្ធិ និងនវកាយរឹទ្ធិប្អូន ចំនួន៥៤៨នាក់ មកពីសាលាចំនួន០៩

ត្បូងឃ្មុំ) ព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិ និងនវកាយរឹទ្ធប្អូន ចំនួន ៥៤៨ នាក់ (ស្រី ៣៤៧ នាក់) មកពីតាមបណ្តាសាលារៀនចំនួន០៩ មានឋមសិក្សា វិទ្យាល័យ និងសាលាអន្តរជាតិ ស្ថិតក្នុងស្រុកចំនួន៣ រួមមានស្រុកត្បូងឃ្មុំ ស្រុកតំបែរ និង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំពោះសញ្ញាម្រាមដៃ៣មានអត្ថន័យថា  សេចក្ដីស្មោះត្រង់ ភក្ដីភាព និង ភាពបរិសុទ្ធ

ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ ស្ថិតក្នុងភូមិកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងប្អូនៗដែលជាកាយរឹទ្ធិប្អូន និងកាយរឹទ្ធិរៀមច្បងជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើង នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៏លើកឡើងបន្តទៀតថា កាយរឹទ្ធិជាតិកម្ពុជាគឺជាអង្គការអប់រំស្ម័គ្រចិត្ត សម្រាប់កុមារ និងយុវជនក្នុងសាលារៀន និងសហគមន៍ ហើយបើកចំហដល់ជនគ្រប់រូប ដោយមិនគិតពីដើមកំណើត សញ្ជាតិ ឬគោលជំនឿ ដោយអនុលោមទៅតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ។

ដូច្នេះការចូលរួមជាសមាជិកកាយរឹទ្ធិ និងកាយរឹទ្ធិប្អូន នាពេលនេះ គឺជាការគាំទ្រប្រកបដោយសុទិដ្ឋិនិយម ព្រមទាំងជំរុញការអនុវត្តនូវចលនាប្រឡងប្រណាំង ៣ល្អ កូនល្អ សិស្សល្អ និងមិត្តល្អ ជាពិសេសកុមារ និងយុវជនខេត្តត្បូងឃ្មុំ ឲ្យកាន់តមានភាពកក់ក្ដៅក្នុងការអនុវត្ត និងគោរពច្បាប់កាយរឹទ្ធិទាំង ១០ ប្រការ ដោយការខិតខំរៀនសូត្រ និងធ្វើអំពើល្អរបស់ខ្លួន រួមចំណែកលើកកម្ពស់អប់រំសីលធម៌សង្គម ប្រាជ្ញា ស្មារតី អភិវឌ្ឍន៍រាងកាយបំណិនឥរិយាបទជំនាញទន់ សំដៅប្រែក្លាយទៅជាពលរដ្ឋល្អ ជាកម្លាំងចលករដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍប្រទេស

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្ថែមថា ការចូលរួមរបស់យុវជនក្នុងការងារសង្គម គឺពិតជាមានសារៈសំខាន់បំផុត ពីព្រោះកិច្ចការទាំងអស់មានផលប្រយោជន៍ ទាំងខ្លួនពួកគេផ្ទាល់ និងសង្គមជាតិទាំងមូល។ ជាងនេះទៅទៀត ធ្វើឲ្យយុវជនបានសិក្សារៀនសូត្រ ពីបញ្ហាសង្គមតាំងពីពួកគេនៅសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យ ក៏ដូចជាដើម្បីឲ្យពួកគេជៀសឆ្ងាយ ពីអំពើខុសច្បាប់ផ្សេងៗផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com