ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អាជ្ញាធរភូមិ ឃុំ ស្រុកកំពង់រោទិ៍ មន្ត្រីបរិស្ថាន និងម្ចាស់ផ្តល់សេវាកម្មប្រមូលសំរាម ចុះដោះស្រាយបញ្ហាសំរាមជូនពលរដ្ឋ

ខេត្តស្វាយរៀង ៖ អាជ្ញាធរភូមិ ឃុំ ស្រុកកំពង់រោទិ៍ មន្ត្រីបរិស្ថាន និងម្ចាស់ផ្តល់សេវាកម្មប្រមូលសំរាម នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យទីលានចាក់សំរាមមួយកន្លែង ស្ថិតនៅភូមិអូឃុំថ្មី ស្រុកកំពង់រោទិ៍ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ មកថាម្ចាស់អាជីវកម្ម ប្រមូលយកសំរាមចាក់ ក្នុងទីលានចាក់សំរាមបង្កឱ្យមានជះក្លិនស្អុយ ទៅលើផ្ទះប្រជាពលរដ្ឋចំនួន ០៤គ្រួសារ ហើយបានសំណូមពរឱ្យអាជ្ញាធរចុះដោះស្រាយ ។

បើតាមលោក ឆឹង សារ៉ា អភិបាលរងស្រុកកំពង់រោទិ៍ បានថ្លែងថាថ្ងៃនេះ លោកបានដឹកនាំក្រុមការងារមានលោកស្រី សមាជិកក្រុមប្រឹក្សាថ្មី លោកមេភូមិថ្មី និងមន្ត្រីការិយាល័យបរិស្ថានស្រុកកំពង់រោទិ៍ បានចុះទៅពិនិត្យដល់ទីលានចាក់សំរាមខាងលើពិនិត្យឃើញថា ពុំមានធំក្លិនស្អុយ ខ្លាំងដូចការចោទប្រកាន់របស់បណ្តាញព័ត៌មានមួយចំនួននោះទេ ដោយម្ចាស់អាជីវកម្មប្រមូលសំរាម បានញែកសំរាម តាមការណ៍ណែនាំរបស់អាជ្ញាធរ ។

លោក ឆឹង សារ៉ា បានបន្តថា លោក ពេញ ទិត្ថារ៉ា ដែលជាម្ចាស់អាជីវកម្មប្រមូលសំរាមស្រុកកំពង់រោទិ៍ បានទទួលអាជីវកម្មប្រមូលសំរាម រយៈពេល០៣ឆ្នាំ គឺចាប់ពីចុងឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០២០។ មុនពេលសិក្សាទីលានចាក់សំរាមនោះ គឺពុំមានប្រជាពលរដ្ឋរស់នៅក្បែរទេ ដោយគ្មានផ្លូវថ្នល់គ្រាន់តែមានប្រជាពលរដ្ឋសង់ខ្ទមចាំស្រូវ នៅរដូវធ្វើស្រែ រហូតដល់ឆ្នាំ២០១៨ គម្រោងមូលនិធិក្រុមប្រឹក្សាឃុំថ្មី បានអភិវឌ្ឍន៍សាងសង់ផ្លូវមួយខ្សែនេះឡើងទើប នៅក្នុងឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋ០៤គ្រួសារ បានមកសាងសង់ផ្ទះ រស់នៅចម្ងាយពីទីលានចាក់សំរាមប្រមាណ១០០ម៉ែត្រ ហើយនៅក្នុងខែធ្នូនេះ ខ្យល់ធ្លាក់មកពីជើងក៏បានជះក្លិនស្អុយ ទីកាន់ផ្ទះប្រជាពលរដ្ឋ ។

ហើយនៅថ្ងៃទី៥ ធ្ន ២០១៩ ប្រជាពលរដ្ឋបានរាយការណ៍ ទៅលោកមេភូមិ និងក្រុមប្រឹក្សាឃុំអាជ្ញាធរស្រុក បានហៅម្ចាស់អាជីវកម្ម ពិភាក្សារកទីតាំងថ្មី ដើម្បីដាក់សំរាមហើយអាជ្ញាធរកំពុងសិក្សារកទីតាំងថ្មី មិនមែនអាជ្ញាធរមិនអើពើរនោះទេ ហើយទីលានចាក់សំរាមនេះ មិនចេះតែយក ទៅដាក់ដោយគ្មានការសិក្សាអំពីផលប៉ះពាល់បរិស្ថាន និងសុខមាលភាព របស់ប្រជាពលរដ្ឋទេ ទើបដំណោះស្រាយត្រូវប្រើពេលវេលា ។

លោក ពេញ ទិត្ថារ៉ា បានឱ្យដឹងថា សំរាមលោកបានញែកចេញជាបីប្រភេទ គឺកាកសំណល់ថង់ផ្លាស់ស្ទិច ដបជ័រ ក្រដាស់កេះទុកលក់អេតចាយ, កាកសំណល់រឹងសំបកដូង កាកអំពៅ សម្រាប់ដុត កាកសំណល់ផ្ទះបាយយកទៅធ្វើចំណីសត្វ។ ដូច្នេះកាកសំណល់សំរាមមួយចំនួននៅសល់ គឺស្ងួតយើងដុតបំផ្លាញចោល ហើយជុំវិញទីលានចាក់សំរាមយើងដាំកូនឈើ និងបាំងរបងស័ង្ខសី ដើ​ម្បី​កុំ​ឱ្យជះក្លិនចេញក្រៅ ហើយបើមានជះក្លិនក៏មានតិចតួចទោះបីយ៉ាងណាលោកបានសុំឱ្យប្រជាពលរដ្ឋយោគយល់រង់ចាំអាជ្ញា​ធររកទីតាំងថ្មី បានយើងនិងលុបឱ្យជិតមិនឱ្យជះក្លិនតទៅទៀតទេ។ ចំណែកភាគីប្រជាពលរដ្ឋវិញនៅតែទទូច​ឱ្យអាជ្​ញា​ធ​របិតទីលានចាក់សំរាមនេះតែម្តង ។

ទាក់ទិននឹងករណីនេះដែរ លោកអភិបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថាលោកបានចាត់ឱ្យលោកអភិបាលរង និងមន្ត្រីបរិស្ថាន និងក្រុមប្រឹក្សាឃុំ ចុះទៅពិនិត្យទីលានចាក់សំរាមនោះ ហើយរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com