ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បើកសវនាការកាត់ទោសលោក សម រង្ស៉ី ក្នុងសំណុំរឿង «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន

(ប៉ារីស) តុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានបើកសវនាការមួយ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ដែលប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឌី វិជ្ជា

នៅក្នុងសវនាការនេះ មានវត្តមានលោក សម រង្ស៉ី អមដោយមេធាវី ៣រូប, ក្រុមមេធាវីបារាំង ចំនួន៤រូបរបស់សម្តេចតេជោ ហ៊ុនសែន និងក៏មានវត្តមានចូលរួមក្រុមមេធាវីពីកម្ពុជា ដឹកនាំដោយលោក គី តិច ផងដែរ

លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បណ្តឹងនេះត្រូវបានប្តឹងតាំងពីឆ្នាំ២០១៩ ប៉ុន្តែដោយសារនីតិវិធីរបស់តុលាការបារាំង និងដោយសារតែបញ្ហាកូវីដ១៩ផងនោះ ទើបដំណើរការសវនាការទើបតែចាប់ផ្តើមធ្វើនៅថ្ងៃនេះ

លោក គី តិច បានបញ្ជាក់ថា នៅក្នុងសវនាការ ទាំងលោក សម រង្សី និងទាំងមេធាវីការពាររបស់សម រង្សី ត្រូវបានចៅក្រមជំនុំជម្រះ៣រូបសុទ្ធតែជាស្ត្រី ហៅឲ្យក្រោកឈរដើម្បីឆ្លើយតបនូវសំនួរមួយចំនួនរបស់ចៅក្រម ព្រមទាំងឲ្យបញ្ជាក់អំពី ភស្តុតាងផង  ក្នុងខណ:ពេលនោះលោក សម រង្សី ពុំអាចឆ្លើយតបឲ្យចំសំនួរ និងធ្វើអ្វីបានទាំងអស់ តែបែរជាប្រឹងនិយាយបង្វែងទៅជាប្រវត្តិតស៊ូ និងរឿងនយោបាយនៅកម្ពុជា ដែលប្រាកចាកឆ្ងាយពីអង្គហេតុទៅវិញ  បន្ថែមពីលើនោះមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន  ក៏បានធ្វើការកត់សម្គាល់ពន្យល់ដល់សម រង្សី ឲ្យខិតខំរកភស្តុតាង អះអាងដោះបន្ទុកឲ្យចំអង្គហេតុ ដែលតុលាការបារាំងកំពុងលើកយកអង្គហេតុនេះ មកធ្វើសវនាការក្នុងពេលវេលានេះ ព្រមគ្នាជាមួយនេះ មេធាវីសម្តេចហ៊ុន សែន ក៏បានដាក់សំនួរទៅលើសម រង្សីបន្ថែម  ដែលធ្វើឲ្យសម រង្សី ទាល់ច្រកឆ្លើយដោះសារពុំរួច  ជំនួសដោយការយំសម្រក់ទឹកភ្នែក បង្ហាញឲ្យចៅក្រមអាណិត នៅចុងបញ្ចប់សវនាការ

ឆ្លងកាត់សវនាការ អស់រយ:ពេល ៤ម៉ោង ១៥នាទី និងបានស្តាប់ការអះអាងបញ្ជាក់ច្បាស់ៗ និងការសន្និដ្ឋានរបស់មេធាវីការពារសម្តេចតេជោ ហ៊ុន សែន និងលោកឌី វិជ្ជា និងបើប្រៀបធៀបទៅនឹងការឆ្លើយដោះសារបែបវង្វេងអង្គហេតុរបស់សម រង្សី និងសេចក្តីសន្និដ្ឋានប្រាកចាកកម្មវត្ថុបណ្តឹងរបស់មេធាវី ការពារ សម រង្សី នោះ  លោក គី តិច មានជំនឿជឿជាក់ថា តុលាការទីក្រុងបារីស នឹងធ្វើការពិនិត្យសម្រេចសេចក្តី ដោយត្រឹមត្រូវតាមផ្លូវច្បាប់  ផ្តល់យុត្តិធម៌ ជូនសម្តេច ហ៊ុន សែន និងលោកឌី វិជ្ជា

ទោះជាយ៉ាងនេះក្តី យើងនឹងរង់ចាំមើលតុលាការក្រុងប៉ារីស របស់បារាំង នឹងប្រកាសសាលក្រមទាក់ទងនឹងសំណុំរឿងនេះ « បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» នេះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង

ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ លោកសម រង្សី ត្រូវបានអយ្យការ និងចៅក្រមស៊ើបសួរ ទីក្រុងប៉ារីស ប្រទេសបារាំង កត់សម្គាល់ថា សមរង្សុី មានតម្រុយ  ភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គលសម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com