ខេត្តតាកែវ ៖ នៅថ្ងៃច័ន្ទ ៥ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦២ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តតាកែវ ។
ចាប់ខ្លួនជនជាប់ចោទឈ្មោះ ម៉ិច ទីណា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពីបទ “ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ” ដែលប្រព្រឹត្តនៅចំណុចភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ។