ទាន់ហេតុការណ៍
តារាងបាល់ទះ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានលួចលាក់បង្គប់បើកមាន់ជល់តាមអនទ្បាញ ខណៈ អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្ក្រាប => ផ្ទះ១ខ្នង និងសម្ភារៈប្រើប្រាស់ចំណាយថវិកាប្រមាណជិត៥ពាន់ដុល្លា ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនដល់ស្ត្រីមេម៉ាយទីទ័លក្រកូន៤នាក់ និងបន្តនាំយកអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៤០៦គ្រួសារ ក្នុងស្រុកក្រូចឆ្មារ => មន្ត្រីគយខេត្តកណ្ដាលនិងបក្សពួក ដាក់កុងត្រូលជជុះ យកលុយពីក្រុមអាជីវករដឹកទំនិញនិងបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជា => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យវិសាខបូជាក្នុងវត្តវិហារទទឹម និងដង្ហែជុំវិញទីប្រជុំជន ក្រុងសួង ខេត្តត្បូងឃ្មុំ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ៖ តំបន់សេដ្ឋកិច្ចពិសេសមួយ នឹងលេចរូបរាងឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 លើផ្ទៃដីជាង ១,១០០ហិកតា => អភិបាលខេត្តត្បូងឃ្មុំ នាំអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២១គ្រួសារ នៅស្រុកតំបែរ => រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តប្រោសព្រំសិរីសួស្តី ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និង សំណេះសំណាល ចែកប័ណ្ណប្រេងសាំង និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ => លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យគណៈចលនាមហាជន និងក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង អនុវត្តន៍គោលការណ៍ <<រក្សាចាស់ បង្កើនថ្មី>> លើគោលដៅយកជ័យ ក្នុងការបោះឆ្នោតខាងមុខ => អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ភោធឆ្លងសាលឡំ កុដិ និងសមិទ្ធផលនានា តម្លៃជាង១១១.០០០ដុល្លា ក្នុងអាស្រមមណីឆព្វរង្សី (ទួលកែវ) ស្ថិតនៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
0

មហាជសំណូមពរ ដល់ឯកឧត្តមឯម កុសល និងឯកឧត្តមអ៊ុនចាន់ដា សូមមេត្តា មានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែរបានឃុបឃិតគ្នា អោយមានបទល្មើសល្បែងស៊ីសងជល់មាន់ នៅក្នុងឃុំខ្នារស ដោយផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

កំពង់ចាម៖យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងភូមិអង្គ  ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងលួចលាក់ លេងល្បែងស៊ីសងមាន់ជល់ មួយកន្លែងស្ថិតនៅក្នុងភូមិអង្គ ឃុំខ្នារស ស្រុកស្រីសន្ធរខេត្តកំពង់ចាមកំពុងតែលួចលាក់បើកលេងយ៉ាងគគ្រឹកគគ្រេង ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ

ប្រភពខាងលើ បានលើកឡើងទៀតថា?ទីតាំងលួចលាក់បើកលេងល្បែងស៊ីសងខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ដោយមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយសុីសាច់ហត់ឈាម គ្នា ជារៀងរាល់ថ្ងៃ បែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ផងក៌មិនដឹង។

សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។មហាជសំណូមពរ ដល់ឯកឧត្តមឯម កុសលនិងឯកឧត្តមអ៊ុនចាន់ដា សូមមេត្តា មានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែរបានឃុបឃិតគ្នា អោយមានបទល្មើសល្បែងស៊ីសងជល់មាន់ នៅក្នុងឃុំខ្នារស  ដោយផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com