ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អាជ្ញាធរក្រុងសួង សហការជាមួយមន្ទីទេសចរណ៍រៀបចំទិវាពីភពលោកស្អាតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ

ត្បូងឃ្មុំ ទិវាពិភពលោកស្អាត WORLD CLEANUP DAY ត្រូវបានអាជ្ញាធរក្រុងសួង សហការជាមួយមន្ទីទេសចរណ៍រៀបចំធ្វើនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីអនាម័យ ការសំអាតបរិស្ថាន និងការផ្សព្វផ្សាយអំពីការចូលរួមយុទ្ធនាការកម្ពុជាស្អាត ក៏ដូចជាគាំទ្រលើកទឹកចិត្តបន្ថែមទៀតដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមគ្រប់សកម្មភាព សម្អាតនៅតាមទីតាំងទាំងអស់ ពិសេសក្រុងសួង ដែលជាបេក្ខភាពត្រូវត្រៀបប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ពិធីនេះធ្វើឡើងក្រុមអធិបតីភាពលោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ

លោក ម៉ាត់ ហ្គោហ្វូត មានប្រសាសលើកឡើងថា ទិវានេះប្រារពធ្វើឡើងស្របពេលដែលកម្ពុជា យើងកំពុងត្រៀមរៀបចំ កម្ពុជាស្អាត ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការន៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានិងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តសាសស្ត្រនេះ   ដូច្នេះការរៀបចំទិវាពិភាពលោកស្អាតនៅថ្ងៃនេះពិតជាឆ្លើយតបនិងក្តីកង្វល់របស់រាជរដ្ឋាភិបាលហើយក៏ជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការអទិភាពស្តីពី កម្ពុជាស្អាត ព្រោះថាកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលបាននឹងកំពុងត្រៀមទទួលស្វាគមន៍កំណើតភ្ញៀវទេសចរណ៍បន្ទាប់ពីមានការធ្លាក់ចុះនៃការរីករាលដាលជំងឺកូវីដ១៩

មានប្រសាសន៍ក្នុងឳកាសនោះដែរ លោក ជា ណារ៉ុន អភិបាលក្រុងសួងបានលើកឡើងថា ការរៀបចំទិវាពិភពលោកស្អាត នាពេលនេះគឺដើម្បីចូលរួមជាមួយពិភពលោក ដ៏ដូចជាចូលរួមចំណែកបន្ថែមទៀតក្នុងការផ្សព្វផ្សាយល់បងប្អូនប្រជាពលរដ្ឋ ពិសេសអង្គភាព ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ បងប្អូនម្ចាស់អាហារដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានចូលរួមគាំទ្រសំដៅរួមចំណែកធ្វើជាម្ចាស់ នៃភាពស្អាតបៃតង ដើម្បីសុខមាភាពទាំងអស់គ្នា សំដៅកសាងសង្គមកម្ពុជាឳ្យមានបរិស្ថានល្អស្អាត ភាពស្រស់បំព្រង និងការរស់នៅស្អាត

លោកបន្តថា ដើម្បីធានាបានសោភ័ណភាពល្អ បរិស្ថានស្អាត និងសុខភាពសាធារណៈ ចាំបាចត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង ឳ្យបានត្រឹមត្រូវ ហើយកត្តាទាំងនេះដំណើរការទៅបានទាមទារឳ្យមានការចូលរួមពីយើងទាំងអស់គ្នាពិសេសបងប្អូនប្រជាពលរដ្ឋ ដោយត្រូវលុបបំបាតទំលាប់ចោលសម្រាមពាសវាលពាសកាល មកអនុវត្តការវេចខ្ចប់ និងញែកសម្រាមតាមប្រភេទ រៀបចំទីលាន និងកែឆ្នៃសម្រាមតាមលក្ខណៈបច្ចេកទេស

មានប្រសាសន៍ក្នុងឳកាសនោះដែរ លោក ជា ណារ៉ុន អភិបាលក្រុងសួង

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com